អាជីព
ជំនាញទំនាក់ទំនង៖ ៥ ជំហានធ្វើឲ្យការជជែកនានាមានប្រសិទ្ធភាពខ្ពស់
ការនិយាយ ជាជំនាញទំនាក់ទំនងសំខាន់មួយ ដែលមនុស្សត្រូវចេះមិនអាចខានបាន។ មិនថាអ្នកនោះ ជាសិស្ស-និស្សិត បុគ្គលិកបម្រើការតាមស្ថាប័នានា ឬថ្នាក់ដឹកនាំណាមួយក្ដី ចេះនិយាយបានល្អជាមួយគូសន្ទនាធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនកាន់តែប្រសើរ។

ក្នុងនោះ ការនិយាយឬជជែកគេបែងចែកតាមថ្នាក់ធំនិងតូច។ អត្ថបទនេះនឹងបកស្រាយអំពីការជជែកខ្នាតតូចឬក្រុមតូច ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាពជាមួយដៃគូ។
១. សង្កេតមើលភាសារាងកាយ
នៅពេលជជែកគ្នា យើងមិនអាចត្រឹមតែស្ដាប់នោះទេ ការសង្កេតមើលភាសារាងកាយរបស់ដៃគូក៏ជារឿងចាំបាច់មួយដែរ។ គួរសង្កេតភ្នែក ឬកាយវិការដទៃទៀត ដើម្បីយល់ថាគូសន្ទនាយកចិត្តទុកចិត្តឬអត់។
២. ធ្វើជាអ្នកស្ដាប់

ជជែកគ្នា មិនមែនជារឿងប្រកែកយកឈ្នះឬចាញ់ឡើយ ដូចនេះមានពេលនិយាយ ហើយក៏មានពេលស្ដាប់ដែរ។ ពេលដៃគូនិយាយ យើងគួរធ្វើជាអ្នកស្ដាប់ដ៏ល្អ ទើបការជួបជជែកដើរដោយរលូនទៅបាន។
៣. ប្រើកាយវិការឆ្លើយតប
ដូចបានបញ្ជាក់ខាងលើ និយាយគ្នា មិនមែនត្រឹមតែនិយាយ តែដើម្បីបង្ហាញការគោរពដល់គូសន្ទនា យើងត្រូវមានកាយវិការឆ្លើយតបដូចជា ងក់ក្បាល ឬញញឹមជាដើម។ ក្រៅពីនោះ ការបង្ហាញការធុញទ្រាន់ រសាប់រសល់ មុខក្រញែក្រញូវ មិនគួរបញ្ចេញមកក្រៅនោះទេ ព្រោះវាសញ្ញានៃការបញ្ចប់ការសន្ទនាដោយប្រយោល។
៤. ចូលប្រធានបទ

ក្នុងវិស័យការងារ ការសន្ទនាទោះធ្វើឡើងតាមរូបតូចឬធំក្ដី ត្រូវធ្វើជាលក្ខណៈផ្លូវការ។ កុំបង្វែររឿងវែងឆ្ងាយបង្ហិនពេល និងចៀសវាងការលេងសើចជ្រុលនាំឲ្យគ្មានបានសាច់ការអ្វី។ អ្នកអាជីព គេគ្មានពេលអូសបន្លាយនិយាយរឿងកំប៉ិកកំប៉ុកនោះទេ ដូច្នេះចូលប្រធានបទចំៗ ទើបឆាប់ចប់សេចក្ដី។
៥. សង្ខេបឡើងវិញ
ទោះការនិយាយគ្នា មិនដូចជាការតែងសេចក្ដីក៏ដោយ តែមុនលាគ្នាឬបញ្ចប់ការជជែក យើងគួរសង្ខេបខ្លឹមសារសំខាន់ៗនៃការជួបលើកនេះ ទើបជាការល្អទាំងសងខាង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ ជំនាញទំនាក់ទំនង៖ កសាងមិត្តភាពល្អនៅកន្លែងធ្វើការ
ចុចអាន៖ ហេតុអ្វីធ្វើការប្រហែលគ្នាសោះគេមានគុណសម្បត្តិច្រើនជាងខ្ញុំ?
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


