Connect with us

អាជីព

ជំនាញទំនាក់ទំនង៖ កសាងមិត្តភាពល្អនៅកន្លែងធ្វើការ

បានផុស

នៅ

ការកសាងវប្បធម៌ល្អក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារ ពិតជាសំខាន់។ កន្លែងធ្វើការ ប្រៀបបាននឹងផ្ទះ រីឯមិត្តរួមការងារ ប្រៀបដូចបងប្អូន។ ពួកយើងត្រូវការជំនួយគ្នាទៅវិញទៅមក ទើបទទួលលទ្ធផលល្អ ​ក៏ដូចជាកសាងទំនាក់ទំនងក៏កាន់តែស្អិតរមួត។

១. ចេះស្ដាប់គ្នាទៅវិញទៅមក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេះស្ដាប់អ្នកដទៃ មិនថាការជជែក ឬរយោបល់ នាំឱ្យធ្វើការបានយូរ។ មនុស្សម្នាក់ៗតែងមានវិធីក្នុងការឆ្លើយតបទៅនឹងបុគ្គលដែលពិតជាចង់ស្តាប់នូវអ្វីដែលខ្លួននិយាយ។ នៅពេលចៅហ្វាយឬមិត្តរួមការងារកំពុងនិយាយជាមួយ សូមយកចិត្តទុកដាក់ស្ដាប់ ពួកគេនឹងចាត់ទុកអ្នកថា ជាមនុស្សទៀងត្រង់ គួរឱ្យទុកចិត្ត និងផ្ដល់ការគោរពមកវិញ។

២. ធ្វើការគួរសមសាមញ្ញៗ

ការអនុវត្តការគួរសមសាមញ្ញដូចជាការនិយាយថា “អរុណសួស្ដី” នៅពេលព្រឹក ការសំឡឹងមើលភ្នែកនៅពេលជជែក ឬញញឹមញញែម ពិតជាអាចជួយដល់ការកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ។ ការគួរសមដោយសាមញ្ញៗត្រូវបានគេចាត់ទុកជាផ្នែកមួយដ៏សំខាន់ដែលគួរបន្តអនុវត្តឲ្យបានរាល់ថ្ងៃ។

៣. រក្សាឥរិយាថវិជ្ជមាន

គ្មាននរណាម្នាក់ចូលចិត្តនៅជាមួយបុគ្គលដែលតែងតែមានអាកប្បកិរិយាអវិជ្ជមានទៅកាន់អ្នកជុំវិញខ្លួនគេនោះទេ។ ដូច្នេះ ប្រសិនបើចង់ឲ្យមិត្តរួមការងាររាប់អាន គួររក្សាខ្លួនជាបុគ្គលដែលមានគំនិតវិជ្ជមាន ពាក្យសម្ដីសមរម្យ និងអាកប្បកិរិយាល្អជានិច្ច។

៤. បុគ្គលផ្សេងៗគ្នា ប្រើវិធីទាក់ទងខុសគ្នា

បុគ្គលផ្សេងគ្នាតែងចូលចិត្តវិធីសាស្រ្តក្នុងការទំនាក់ទំនងផ្សេងៗពីគ្នា។ មិត្តរួមការងារមួយចំនួនប្រហែលជាចូលចិត្តទំនាក់ទំនងតាមរយៈអ៊ីម៉ែល ព្រោះវាផ្តល់នូវកំណត់ត្រាជាលាយលក្ខណ៍អក្សរ ខណៈពេលដែលអ្នកខ្លះទៀតអាចចូលចិត្តការនិយាយទូរសព្ទ ដើម្បីឱ្យវាកាន់តែងាយស្រួល។ ដូច្នេះ គួរប្រើមធ្យោបាយទំនាក់ទំនងណាដែលមិត្តរួមការងារ ទម្លាប់ប្រើដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់ពួកគេ។

៥. ចេះគោរពសិទ្ធអ្នកដទៃ

នរណាៗក៏ត្រូវការពេលវេលា និងសិទ្ធិផ្ទាល់ខ្លួនដែរ។ ការមិនគោរពព្រំដែនផ្ទាល់ខ្លួនអាចជាមធ្យោបាយមួយដែលបំផ្លាញទំនាក់ទំនងពិបាកប៉ះប៉ូវ។ ដោយហេតុផលនេះ ត្រូវដឹងពីព្រំដែនផ្ទាល់ខ្លួនរបស់អ្នកដទៃ ដូច្នេះអ្នកនឹងមិនបំពានព្រំដែនគេនោះទេ។

៦. តែងតែលើកសរសើរមនុស្សជុំវិញខ្លួន

គ្រប់គ្នារមែងចង់ទទួលបានការកោតសរសើរចំពោះការងាររបស់ខ្លួន ទោះបីតិចតួចក្ដី។ ដូច្នេះ គួរចេះកោតសរសើរសម្រាប់ការខិតខំរបស់មិត្តរួមការងារ។ សូម្បីតែការនិយាយថា “សូមអរគុណ” ក៏អាចចាត់ទុកថាជាការកោតគោរពដែរ។ ការធ្វើបែបនេះអាចធ្វើឱ្យមានការគោរពគ្នាទៅវិញទៅមកនៅក្នុងកន្លែងធ្វើការ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

ចុចអាន៖ តាមពិត ជោគជ័យ ​ឬ​បរាជ័យ​ក្នុង​អាជីព អាច​ទស្សន៍​ទាយ​ដឹង​មុន​បាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានប្រាប់អន្តរជាតិថា សម្ដេចតេជោ បានលើកកម្ពស់សេរីភាពសារព័ត៌មាន ជំរុញពហុភាគីនិយម ការកសាងសមត្ថភាពវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម១ ម៉ោង មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម