អាជីព
ចៅហ្វាយពេញចិត្តការងារ ឬមានចិត្តស្នេហា មើលម៉េចដឹង?
ពេលដែលចៅហ្វាយផ្តល់ការយកចិត្តទុកដាក់ពិសេសពេក នារីត្រឹមត្រូវជាច្រើនលែងចង់ទៅកន្លែងធ្វើការតែម្តង។ សម្ពាធនេះធំមិនធម្មតានោះទេ។ សូម្បីឆាតគាត់ ក៏ពិបាកនឹងទទួល ឆ្លើយឆ្លងដែរ។

តែកុំទាន់ប្រញាប់វិនិច្ឆ័យពេក ចូរធ្វើការពិនិត្យសិន ក្រែងយើងស្មានខុសម្នាក់ឯងបណ្តាលប៉ះពាល់ដល់វិជ្ជាជីវៈ មុខនាទី៖
១ រកលេសដើម្បីទាក់ទងជាមួយ
ប្រសិនគាត់មានចិត្តមិនស្មោះមែន នឹងតែងរកវិធីជួបយើងច្រើនជាងមុនឬ បើប្រៀបធៀបនឹងមិត្តរួមការងារផ្សេងទៀតមានអារម្មណ៍ថាចៅហ្វាយមកនិយាយជាមួយច្រើនលើសមុនហើយ។

២ ឱ្យអំណោយ
បើយើងជាមនុស្សតែម្នាក់គត់ដែលទទួលអំណោយពិសេសៗជានិច្ចពីចៅហ្វាយដូចជា ម៉ាស៊ីនព្រីនធ័រថ្មី ឬគ្រឿងផ្គត់ផ្គង់សម្ភារៈ ការិយាល័យរហ័សឱ្យតែស្នើសុំ មកពីបរទេសមានខោអាវ មានកាបូប តិញតែនិងនំដែលយើងចូលចិត្ត?
៣ អញ្ជើញញ៉ាំអាហារពេលល្ងាចឬកាហ្វេ
ថៅកែអញ្ជើញញ៉ាំអាហារពេលល្ងាច បន្ទាប់ពីម៉ោងធ្វើការ ចងចាំម្ហូបដែលយើងចូលចិត្ត និងព្យាយាមគិតពីជម្រើសនៃស្រាដែលយើងចង់ញាំ បង្ហាញការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយយើងនៅក្នុងបរិយាកាសដែលមិនពាក់ព័ន្ធនឹងការងារ?

៤ សរសើរញឹកញាប់
ចៅហ្វាយកោតសរសើរចំពោះការងារ នៅនឹងមុខឬក្រោយខ្នង មិនថាជាមួយអ្នកណាឱ្យតែស្គាល់យើង?
៥ ទំនាក់ទំនងរាងកាយ
គាត់ឈរ អង្គុយនៅជិតយើងជាងតម្រូវការទេ? ច្រលំប៉ះឬចាប់ដៃឬឱបដែលមិនចាំបាច់? នៅពីក្រោយខ្នងយើងញឹកញាប់ទេ?
៦ ព្យាយាមចំណាយពេល
ពេលកំពុងសម្រាកកាហ្វេគាត់លេចមុខមកចូលរួមជាមួយយើង?
៧ ចាប់បានពេលថៅកែសំឡឹង

ប្រសិនបើចៅហ្វាយត្រូវបានទាក់ទាញដោយចិត្តស្នេហា ប្រហែលជាញឹកញាប់នាងបានចាប់ទាន់ពេលគាត់លួចមើល។ ទំនោរសំឡឹងមើលកាន់តែញឹកញាប់ជារឿងធម្មតាសម្រាប់មនុស្សកំពុងទាក់ទាញរឿងភេទ។
៨ ទូរស័ព្ទ / ផ្ញើសារដោយគ្មានហេតុផល
នៅពេលបុរសម្នាក់មានអារម្មណ៍ចំពោះអ្នកណាម្នាក់ពួកគេមានអារម្មណ៍ចង់និយាយជាមួយញឹកញាប់ទាំងមិនដឹងថា ត្រូវប្រាប់អ្វី និយាយពីអ្វីទេ។ ដំបូងៗនឹងរកលេសច្រើនឡើងៗ ទាក់ទងនឹងការងារដើម្បីទូរស័ព្ទមក ហើយបន្តរកលេសផ្សេងទៀតដើម្បីនិយាយជាមួយរាល់ថ្ងៃ ។
នៅពេលមានចៅហ្វាយដែលចាប់អារម្មណ៍ចំពោះរឿងស្នេហា ដែលយើងមិនចង់បាន គ្រប់យ៉ាងក្លាយជារឿងលំបាក អាចធ្វើឱ្យអាម៉ាស់មុខ ហើយធ្វើឱ្យអ្នកខាតបង់ការងារឬកេរ៍ឈ្មោះ។
ដំណោះស្រាយគឺ បង្ហាញអកប្បកិរិយាច្បាស់ៗថា យើងមិនត្រូវការមនោសញ្ចេតនាបែបនេះ ឬនិយាយគ្នាត្រង់ៗ តែម្តង។ មនុស្សខ្លះមានចិត្តមកដោយសារគិតថា យើងក៏ដូចគ្នាចំណុចនេះត្រូវពន្យល់ច្បាស់ៗ។ ប្រសិនជាមនុស្សមិនទទួលហេតុផល ក៏គួរតែចាកចេញមិនត្រូវបណ្តោយឱ្យគ្រប់យ៉ាងបំផ្លាញរូបភាពអាជីពរបស់យើងឡើយ៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ រវាងវិជ្ជាជីវៈនិងអាជីពមានភាពខុសគ្នាម៉េចខ្លះ?
ចុចអាន៖ មិត្តរួមការងារប្រភេទនេះ កុំយកខ្លួនបៀតឲ្យសោះ ព្រោះអាចធ្វើឲ្យយើងខាតបង់ដោយសារគេ !
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


