អាជីព
ជំនាញទំនាក់ទំនងល្អ គួរចាប់ផ្តើមចេញពីមេដឹកនាំអង្គភាព
ពេលខ្លះបញ្ហានៃការប្រាស្រ័យទាក់ទងមិនមែននិយាយអំពីការយល់ច្រលំទេតែគឺមកពីបុគ្គលិកលក្ខណៈខុសគ្នា។ នៅពេលមានបញ្ហានេះ ធនធានមនុស្សគួរតែឈានជើងចូលជួយ។
ប្រការនេះត្រូវតែដោះស្រាយភា្លមៗ ព្រោះមានសារៈសំខាន់នៅកន្លែងការងារ ជាពិសេសប្រសិនបើការប៉ះទង្គិចក្នុងចំណោមនិយោជិក រវាងបុគ្គលនិងបុគ្គល ក្រុមនិងក្រុម ភាពអន្តរាយនឹងរំខានដល់បរិយាកាសការងារ វប្បធម៌គុណតម្លៃអង្គភាព និងប៉ះពាល់ដល់ផលិតភាពភ្លាមៗ។ អ្វីដែលយើងអាចធ្វើបានរួមមាន៖
១ គោរពកន្លែងធ្វើការ គោរពភាពផ្ទាល់ខ្លួន
កសាងការគោរពគ្នានៅទីធ្វើការ មានសារៈសំខាន់ព្រោះការគោរពគ្នាំមកនូវការនិយាយគ្នាល្អៗនិងដោយចំហរបាន ចំណែកការធ្វើផ្ទុយពីនេះ ដូចជាជជីករឿងផ្ទាល់ខ្លួន រុករានរឿងបុគ្គល នឹងនាំមកនូវទំនាក់ទំនងដែលអន់ថយ។
ការលើកទឹកចិត្ត ការគោរពគ្នាទៅវិញទៅមកនៅការិយាល័យ នឹងជួយ កាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ ជម្លោះនិងបញ្ហារួមមកតូច។ មេដឹកនាំដែលចេះបង្កើនវប្បធម៌គោរពនៅកន្លែងធ្វើការនឹងចាប់ផ្តើមពីខ្លួនគាត់ សម្តីគាត់ នយោបាយគាត់ទស្សនៈគាត់ ដែលជួយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងមិត្តរួមការងារ បង្កើនការងារជាក្រុមនិងកាត់បន្ថយភាពតានតឹង ។នៅពេលសន្តិភាពនៅកន្លែងធ្វើការកើនឡើងផលិតភាពក៏រលូន។ មេដឹកនាំដែលនិយមចង់ដឹងឮរឿងឯកជន ខ្សឹបខ្សៀវក្រោយខ្នងបុគ្គលិកកំពុងបំផ្លាញវប្បធម៌សន្ទនាល្អនេះដោយខ្លួនឯង។
២ រក្សាតម្លាភាព

កន្លែងខ្លះ មិនមានតម្លាភាពទេក្នុងការផ្តល់លើព័ត៌មានដែលជាផ្នែកនៃការកសាងប្រព័ន្ធទំនាក់ទំនងស្អាតស្អំ។ គេនិយាយឲ្យដឹងនូវរឿងសំខាន់ៗតែក្នុងចំណោមបក្សពួកគេ ចំណែកជាមួយបុគ្គលិកទូទៅគេលើកទឹកចិត្តជាមួយចម្លើយខ្លី«ខ្ញុំមិនដឹងអីទេ» គឺវប្បធម៌ជជែកមិនបើកចំហរដែលចាស់គំរិលនឹងបង្ហាញថាទីនោះមិនរីកចម្រើនទេ ។
តម្លាភាពនៅកន្លែងធ្វើការត្រូវបានបង្ហាញឱ្យឃើញតាមរយៈលទ្ធផលនៃភាពជោគជ័យនិងការសម្បូរទៅដោយមនុស្សមានជំនាញនិងមានគម្រោងការល្អៗរយៈពេលវែង។ ធ្វើបានល្អផ្នែកតម្លាភាព គឺអាចបង្កើតការជឿទុកចិត្តគ្នារវាងនិយោជិកនិងនិយោជិក ដែលជួយធ្វើឱ្យប្រសើរឡើងនូវសីលធម៌និងភាពតានតឹងនានា។
ការមានតម្លាភាពមិនចំណាយអ្វីទាំងអស់ តែវាប្រឆាំងនឹងផលប្រយោជន៍មនុស្សមិនល្អ។
៣ មិនបង្កការរំខាន
មេដឹកនាំត្រូវប្រាកដថាគ្មានអ្នកចាក់ភ្លេងឬហ៊ោកញ្ច្រៀវរំខានអ្នកដទៃ និយាយស៊កសៀត និយាយទូរសព្ទវែងអន្លាយរឿងផ្ទាល់ខ្លួន និយាយរអ៊ូរឿងនៅផ្ទះ។ល។ នេះជាកម្សោយនៃបរិយាកាសទំនាក់ទំនងដែលមិនមានលក្ខណៈអាជីពគួរតែត្រូវបានហាមឃាត់។
បុគ្គលិកគ្រប់គ្នា គួរត្រូវបានអនុញ្ញាតឱ្យដឹងពីរបៀបថា យើងឥរិយាបថរបស់ពួកគេបែបណា មានឥទ្ធិពលលើអ្នកដទៃជាអវិជ្ជមាន ហើយត្រូវតែបញ្ឈប់ភ្លាម ឧទាហរណ៍គ្រប់គ្នាត្រូវនិយាយថា “សំឡេងនិយាយphoneរបស់បងឯង រំខានខ្ញុំ!” ។ល។
៤ មិនលើកទឹកចិត្តលើការនិយាយដើម

មិនត្រឹមតែមិនគាំទ្រត្រូវព្រមានហាមប្រាមមិនឱ្យកើតឡើង។ ការនិយាយដើមនៅកន្លែងធ្វើការគឺជាទម្រង់នៃការប្រាស្រ័យទាក់ទងក្រៅផ្លូវការដែលភាគច្រើនត្រូវបានលើកទឹកចិត្តដោយមេដឹកនាំ។ ការនិយាយដើមក្នុងចំណោមមិត្តរួមការងារដែលផ្តោតលើកិច្ចការឯកជនផ្ទាល់ខ្លួននិងកិច្ចការរសើបរបស់អ្នកដទៃបង្កផលវិបាកអវិជ្ជមានដោយការលុបបំបាត់ភាពជឿជាក់គ្នា និងទាត់ចោលសីលធម៌។ មនុស្សនឹងបាត់បង់ផលិតភាព ខ្ជះខ្ជាយពេលវេលា រស់ក្នុងភាពអាក់អន់ចិត្តដោយសារតែនិយោជិកល្អៗជាបន្តបន្ទាប់ចាកចេញពីក្រុមហ៊ុនដោយសារតែបរិយាកាសទំនាក់ទំនងអន់ថយ។
៥ មិនអនុវត្តបញ្ជាសម្រេចចិត្តផ្តាច់មុខ
រាល់បទបញ្ជាទាក់ទងនឹងទំនាក់ទំនងនិយោជកមិនគួរសម្រេចចិត្តពឹងលើព័ត៌មានមួយខ្សែឬម្ខាងឬគំនិតផ្ទាល់ខ្លួនទេ។ គេគួរតែអាចដោះស្រាច្បាស់លាស់ដោយការនិយាយគ្នាសិន ហើយគ្រប់គ្នាមានសិទ្ធិបញ្ចេញយោបល់។ បុគ្គលិកនិងអ្នកបង្កើតគោលនយោបាយគួរតែដោះស្រាយឬបង្កើត កម្មវិធីទំនាក់ទំនងនៅការិយាល័យនេះរួមគ្នា សម្របសម្រួលដោយធនធានមនុស្ស។
ប្រែសម្រួល៖ សុភា
ប្រភព ៖smallbusiness
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


