KPT+
អាថ៌កំបាំងដែលស្ត្រីឆ្លាតវៃច្រើនតែនៅលីវយូរ
គូជីវិតអ្នកណាក៏ចង់បានដែរ តែក៏គ្មានអ្វីប្លែកទេ ដែលខ្លះឆាប់មានគូ ឯខ្លះទៀតមិនងាយមានស្នេហា។ ចំណែកមនុស្សស្រីរឹងមាំ ឈ្លាសវៃដែលគេច្រើននិយាយថា ក្រនឹងមានដៃគូ ព្រោះនាងតែងនៅលីវបានយូរជាងមនុស្សស្រីទូទៅ ក៏ដោយសារមកពីមូលហេតុដូចខាងក្រោម៖
១. នាងរឹងមាំ មិនត្រូវការដៃគូដើម្បីបំពេញឲ្យខ្លួន

ស្ត្រីរឹងមាំម្នាក់ មិននិយមពឹងផ្អែកលើបុរសទេ អ្វីដែលនាងចង់បានគឺនៅជាមួយមនុស្សដែលផ្តល់តម្លៃដល់ជីវិតនាង មិនមែនមកបំពេញសេចក្ដីត្រូវការដែលនាងមានរួចហើយនោះឡើយ។
២. នាងមានស្តង់ដារខ្ពស់

នារីវៃឆ្លាត រមែងមានស្ដង់ដារខ្ពស់ពីដៃគូ ព្រោះនាងត្រូវការគូស្នេហ៍ដែលអាចធ្វើអ្វីដូចឬអាចស្រដៀងគ្នាទាំងសមត្ថភាព ចំណេះដឹង និងអាយុជាដើម ។ នាងពុំត្រូវការមនុស្សប្រុសខុសគ្នាហួសហេតុពេកឡើយ។ ហេតុនេះបានជានាងសុខចិត្តនៅម្នាក់ឯង ដោយសារបុរសខ្លះពុំមានចំណុចដែលនាងត្រូវការ។
៣. នាងមិនត្រូវការមនុស្សប្រុសបែបវីរៈបុរស

មនុស្សប្រុសខ្លះ គិតថា ស្រីៗទូទៅឲ្យតែឃើញទ្រព្យ សម្ភារៈនិយម ឬភាពហ៊ឺហាររបស់ខ្លួន នាងនឹងបាក់ចិត្តស្រឡាញ់។ ប៉ុន្តែស្ត្រីធំពេញវ័យតែងមានស្តង់ដារកំណត់និងគោលដៅជារបស់ខ្លួន។ នាងមិនមែនជាក្មេងស្រីវង្វេងស្មារតីជាមួយភាពឡូយឆាយ ឬមានចរិតដូចទៅនឹងតួឯកប្រុសក្នុងកុន ឬដូចព្រះអង្គម្ចាស់ឡើយ នាងត្រូវការតែដៃគូពិតប្រាកដច្បាស់លាស់ប៉ុណ្ណោះ។ បែបនេះបានជាប្រុសៗចូលចិត្តជះទ្រព្យសម្បត្តិមិនអាចយកបេះដូងនាងបាន។
៤. នាងប្រឹងប្រែងតស៊ូក្នុងជីវិតដោយខ្លួនឯង

ស្ត្រីឯករាជ្យមិនចូលចិត្តរង់ចាំឲ្យគេធ្វើអ្វីសម្រាប់ខ្លួនទេ ប៉ុន្តែនាងតែងចាត់វិធានការធ្វើវាដោយខ្លួនឯងជំនួសវិញ។ ដោយសារនាងជាមនុស្សស្រីឯករាជ្យ ទើបនាងមិនព្រួយបារម្ភពីរឿងអត់គូ ហើយនេះក៏ជាមូលហេតុដែលបុរសគ្មានសមត្ថភាពស្មើនាង មិនហ៊ានចូលទៅក្បែរ។
៥. នាងមិនចូលចិត្តធ្វើជាជម្រើសទី ២

ស្ត្រីឆ្លាតវៃមិនដែលអត់ធ្មត់នឹងក្លាយជាមនុស្សទី ២ របស់នរណាម្នាក់ឡើយ។ នាងស្គាល់ពីមានសមត្ថភាពរបស់ខ្លួនច្បាស់ ហើយក៏មិនអនុញ្ញាតឲ្យនរណាមានឥទ្ធិពលលើនាង ឬមើលងាយបាននោះទេ។ បុរសមួយចំនួនមានជម្រើសពីរបី ធ្វើឲ្យមនុស្សស្រីរងគ្រោះ ប៉ុន្តែនារីវៀងវៃមិនសម្ងំឲ្យគេជាន់ឈ្លី ដោយធ្វើឲ្យខ្លួននាងគ្មានតម្លៃក្លាយជាជម្រើសចុងក្រោយរបស់បុរសណាដាច់ខាត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ iheartintelligence
ចុចអាន៖ ប្រភេទមនុស្សស្រីដែលមនុស្សប្រុសពិបាកដកចិត្តចេញវិញ
ចុចអាន៖ មើលចរិតមនុស្ស តាមរយៈទំនាក់ទំនង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


