Connect with us

សន្តិសុខសង្គម

ករណីរឹបអូសផ្ទះស្ត្រីម្នាក់នៅខណ្ឌជ្រោយចង្វារ ស្ត្រីរងគ្រោះយល់ព្រមទទួលប្រាក់ជាង៣ម៉ឺនដុល្លារដើម្បីបញ្ចប់រឿង

បានផុស

នៅ

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីចុះរឹបអូសផ្ទះស្ត្រីម្នាក់នៅខណ្ឌជ្រោយចង្វារ រហូតដល់សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ឱ្យផ្អាកការអនុវត្ត ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ស្ត្រីរងគ្រោះឈ្មោះ កៅ សុខណា បានយល់ព្រមទទួលប្រាក់ចំនួនជាង៣ម៉ឺនដុល្លារពីភាគីម្ចាស់ផ្ទះ និងព្រមចុះចេញដើម្បីបញ្ចប់រឿង។ ការយល់ព្រមទទួលប្រាក់សំណងនេះ​ ធ្វើឡើងក្រោមការសម្របសម្រួលពីប្រធានសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីស្ត្រីឈ្មោះ កៅ សុខណា បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីអាជ្ញាសាលាចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ឲ្យទៅភាគីម្ខាងទៀត និងមានជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញករណីនេះ និងបញ្ជាឱ្យផ្អាកការអនុវត្ត និងឱ្យពិនិត្យឡើងវិញដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា និងភាគីពាក់ព័ន្ធឲ្យបានត្រឹមត្រូវតាមច្បាប់។

រហូតមកដល់ថ្ងៃទី៣០តុលានេះ ក្រោមការសម្របសម្រួលពីប្រធានសាលាដំបូងរាជធានីភ្នំពេញ ស្ត្រីឈ្មោះ កៅ សុខណា បានយល់ព្រមទទួលប្រាក់ពីភាគីម្ចាស់ផ្ទះចំនួនជាង៣ម៉ឺនដុល្លារ ហើយក៏យល់ព្រមក្នុងការចុះចេញពីផ្ទះដើម្បីបញ្ចប់រឿងផងដែរ៕

អតត្ថបទ៖ រដ្ថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម