សន្តិសុខសង្គម
អាជ្ញាធរសង្កាត់អូរបែកក្អម កំពុងផ្លាស់ប្ដូរប្រព័ន្ធលូជាង២០០ម៉ែត្រ ដើម្បីរំដោះទឹកជំនន់
អាជ្ញាធរនៃរដ្ឋបាលសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បាននិងកំពុងជីកកាយផ្លាស់ប្ដូររៀបចំប្រព័ន្ធលូចាស់ដាក់លូថ្មី មានប្រវែងជាង ២០០ម៉ែត្រ នៅលើកំណាត់ផ្លូវបេតុង ដែលកែងផ្លូវលេខ ២០០២ ក្រោយពលរដ្ឋក្នុងមូលដ្ឋានលើកឡើងពីការ លំបាករស់នៅដោយសារទឹកលិច។

លោក យឹម រ័ត្ន ចៅសង្កាត់រដ្ឋបាលអូរបែកក្អម បានអោយដឹងថា ការផ្លាស់ប្តូរប្រព័ន្ធលូចាស់ ដាក់លូថ្មីនេះ គឺជាគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ នៅលើបណ្តោយផ្លូវបេតុងភូមិត្រពាំងឈូក។ លោកចៅសង្កាត់ បានបន្តថា នៅពេលដែលក្រុមហ៊ុនទទួលការជួសជុល និងកំពុងស្ថាបនា លោកក៏បានណែនាំអោយក្រុមហ៊ុនត្រូវអនុវត្តតាមស្តង់ដាបច្ចេកទេស និងផែនការដែលបានកំណត់។ លោកចៅសង្កាត់ក៏ណែនាំឲ្យក្រុមហ៊ុនត្រូវអនុវត្តពន្លឿនការងារនៅតាមចំណុចប៉ះពាល់ខ្លាំង ហើយរាល់ការដឹកជញ្ជូនសម្ភារៈ គឺត្រូវដឹកអោយទាន់ពេលវេលាដើម្បីបញ្ចប់គម្រោងតាមផែនការ។

ក្នុងនាមអាជ្ញាធរ លោកក៏សូមសំណូមពរពលរដ្ឋដែលប្រកបអាជីវកម្ម និងរស់នៅជាលក្ខណៈគ្រួសារក្នុងមូលដ្ឋាន មេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវតាមម៉ោងកំណត់ និងជួយថែរក្សាអនាម័យទាំងអស់គ្នា ជៀសវាងមានកាកសំណល់ ឬ ថង់ប្លាស្ទិចហូរចូលលូ ដែលងាយរាំងស្ទះប្រព័ន្ធលំហូរទឹកធ្វើអោយទៅជាជនលិច។

អ្នកស្រី ពេជ្រ ពលរដ្ឋរស់នៅអមសងខាងផ្លូវ ប្រាប់អោយដឹងថា ចំណុចផ្លូវបេតុងមួយខ្សែនេះ តែងមានការជនលិច ពិបាកខ្លាំងក្នុងការរស់នៅ រហូតធ្វើអោយស្ទះលូក្នុងផ្ទះជានិច្ចកាលធ្វើអោយទឹកដក់សាយភាយក្លិនស្អុយ ដោយសារតែប្រព័ន្ធលូចាស់ហូរយឺត។

លោក កិត្យា ពលរដ្ឋរស់នៅលើផ្លូវ ៥៣៦ បានលើកឡើងថា ពេលដល់រដូវវស្សា មេឃចាប់ផ្តើមភ្លៀង តំបន់នេះលិចដក់ទឹកលើផ្លូវយូរគួរសមដែរ ប៉ុន្តែមួយរយៈក្រោយនេះ លែងសូវមានទឹកលិច និងដក់បន្តទៀតហើយ ព្រោះថា អាជ្ញាធរបាន ចុះមកដោះស្រាយបញ្ហាទាំងនេះទាន់ពេលមិនថាយប់ឬថ្ងៃ។ ជាមួយគ្នានោះ ពលរដ្ឋរស់នៅលើកំណាត់ផ្លូវទាំង៣ បានកោតសរសើរចំពោះអាជ្ញាធរ និងអរគុណបន្ទាប់ពីបានដាក់គ្រឿងចក្រកាយលូចាស់ ដាក់លូថ្មីជូនពួកគាត់ដើម្បីកុំអោយមានការលិចលង់ពិបាករស់នៅបន្តទៀត៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


