សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ទឹកល្អក់ទី២ ជួសជុលអ៊ុតផ្លូវកៅស៊ូ ២ខ្សែ សរុបប្រវែងជាង៤០០ម៉ែត្រ
រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ចាប់ផ្ដើមជួសជុលអ៊ុតផ្លូវកៅស៊ូចំនួន០២ខ្សែ គឺផ្លូវលេខ ១៥០ និង១៥៦ ដែលរងការខូចខាតកន្លងមក ដោយប្រើកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ពលរដ្ឋ។

លោក សូ ជា ចៅសង្កាត់ទឹកល្អក់ទី២ បានប្រាប់ កម្ពុជាថ្មី អោយដឹងថា ចំពោះផ្លូវលេខ១៥០ និង១៥៦នេះ មានប្រវែងប្រវែងសរុប ៤៦៩ម៉ែត្រ កម្រាស់១តឹក និងមានទទឹង៨ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍ភូមិឃុំសង្កាត់ដែលកំពុងចាប់ផ្តើមជួសជុលដោយក្រុមហ៊ុនឯកជន។ លោកចៅសង្កាត់ ក៏សំណូមពរឲ្យប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់ផ្លូវ ជួយសម្រួលផលប៉ះពាល់ទាំងឡាយដើម្បីអោយក្រុមហ៊ុនងាយស្រួលដំណើរការដ្ឋានជួសជុល។


អ្នកស្រី ជាតា ពលរដ្ឋរស់នៅអមសងខាងផ្លូវ លើកឡើងថា កន្លងមកផ្លូវនេះមានជង្ហុកច្រើន និងបានធ្វើអោយប៉ះពាល់រាល់ការធ្វើដំណើរឆ្លងកាត់ ហើយណាមួយបណ្តោយផ្លូវនេះ ក៏មានចរាចរណ៍មមាញឹកផងដែរ។ ពលរដ្ឋក៏សូមអរគុណដល់អាជ្ញាធរជំនាញ ពាក់ព័ន្ធទាំងអស់ក្នុងខណ្ឌទួលគោក ដែលបានយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាជាបន្តបន្ទាប់។ ក្រោយពេលធ្វើរួចរាល់ ពលរដ្ឋធ្វើដំណើរឆ្លងកាត់ រួមទាំងអ្នករស់នៅសងខាងផ្លូវលែងជួបលំបាកបន្តទៅទៀតហើយ៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


