Connect with us

សន្តិសុខសង្គម

ថ្ងៃទី ១៨ មិថុនា អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យ ១៨ ទីតាំង រកឃើញជនបរទេស ៤៦ នាក់ តែពុំមាន Online Scam ទេ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៦ បានចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលបានចំនួន១៨ទីតាំង មានជនបរទេសស្នាក់នៅចំនួន ៤៦នាក់តែពុំមានបទល្មើស Online Scam កើតឡើងឡើយ។

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ និងបទញ្ជាលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល នៅតាមសង្កាត់ទាំង១០ បានចំនួន ១៨ទីតាំង។

ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ៤៦នាក់ (ស្រីចំនួន ១៤នាក់) និងចំនួន ៩សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ ពុំមានបទល្មើស Online Scam កើតឡើងឡើយ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម