Connect with us

សន្តិសុខសង្គម

នារីជនជាតិចិនម្នាក់​ធ្លាក់​ពីអគារ​ក្លិបកម្សាន្ត «ពេជ្រលើមេឃ» បណ្ដាល​ឲ្យបាត់បង់ជីវិត​ភ្លាមៗ

បានផុស

នៅ

នារីជនជាតិចិនម្នាក់ត្រូវបានប្រទះឃើញធ្លាក់ពីលើអគារក្លិបកម្សាន្ត ពេជ្រលើមេឃ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍​​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៦និង១៥នាទី​ល្ងាច​ ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គាត់ឈរលេងនៅមាត់ទន្លេត្រើយម្ខាងទៀត ដែលអាចមើលឃើញខ្នងអគារខាងលើ។ លុះមួយសន្ទុះក្រោយមក ក៏ឃើញមានមនុស្សបានធ្លាក់អគារ ពេជ្រលើមេឃ ចុះមកក្រោម លាន់សំឡេងយ៉ាងខ្លាំង បង្កភ្ញាក់ផ្អើលបុគ្គលិក និងអ្នកនៅក្បែរនោះ។ ភ្លាមៗ ប្រជាពលរដ្ឋក៏ធ្វើការទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីបន្តទៅកាន់នគរបាលជំនាញចក្ខុកោសល្យវិច័យ មកត្រួតពិនិត្យផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពខាងលើរួចរាល់ និងធ្វើការយកទៅតម្កល់ទុករង់ចាំសាច់ញ្ញាតិមកទទួលត្រឡប់ទៅវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។

សូំជម្រាបថា អគារក្លិបកម្សាន្ដ ពេជ្រលើមេឃ នេះ កាលពីអំឡុងឆ្នាំ២០២៥កន្លង ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើគ្រឿងញៀនបានចុះបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនសង្ស័យចម្រុះជាតិសាស្ត្រប្រមាណជាង២០០នាក់ និងរកឃើញសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម