Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញចុះពិនិត្យផ្លែទុរេន នៅផ្សារភូពុយទាំងយប់ ស្វែងរកប្រភពនាំចូល ដើម្បីធានាសុវត្ថិភាពចំណីអាហារ

បានផុស

នៅ

កម្លាំងមន្ត្រីជំនាញនៃការិយាល័យ ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យផ្លែទុរេននៅផ្សារភូពុយទាំងយប់ ដើម្បីស្វែងរកប្រភពនាំចូល និងធានាសុវត្ថិភាពអាហារសម្រាប់អ្នកទទួលទាន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៨ និង ១០នាទី យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការសហការជាមួយម្ចាស់ផ្សារ ដែលជាកូនរបស់លោកឧកញ៉ា ភូ ពុយ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការត្រួតពិនិត្យ គឺផ្តោតលើទុរេនជាច្រើនសន្ធឹកសន្ធាប់ ដែលអាជីវករនាំយកមកលក់នៅផ្សារភូពុយ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការសង្កេតផ្ទាល់ ក្រុមការងារជំនាញបានប្រទះឃើញផ្លែទុរេនរៀបជាគំនរជាច្រើន ប្រមាណជាង ១០ គំនរ ដែលត្រូវបានត្រៀមសម្រាប់ដាក់លក់ក្នុងផ្សារ។ បើតាមប្រភពដំណឹងធ្លាយមួយបានឱ្យដឹងថា ផ្លែទុរេនខៀវទាំងនេះអាចនាំចូលពីប្រទេសថៃ ដោយមានការដឹកជញ្ជូនឆ្លងព្រំដែនតាមរយៈកម្មករលីសែង។

ប្រភពដដែលបានបន្ថែមថា ទុរេននៅថៃប្រើសារធាតុជំរុញឱ្យឆាប់ទុំ ហើយនៅពេលមិនអាចនាំចេញទៅទីផ្សារក្រៅប្រទេសបានក្នុងចំនួនដ៏ច្រើនលើសលប់ ក៏ត្រូវបង្ខំឱ្យរកទីផ្សារផ្សេងសម្រាប់នាំចេញជាបន្ទាន់។

ទោះជាយ៉ាងណា ព័ត៌មាននេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរនៅឡើយទេ ដោយសារតែការស្នើសុំរបស់ម្ចាស់ផ្សារ សុំឱ្យកម្លាំងជំនាញបន្តត្រួតពិនិត្យលម្អិត នៅព្រឹកថ្ងៃទី៣ ខែឧសភានេះវិញ។ ក្នុងអំឡុងពន្យាពេលត្រួតពិនិត្យពេលនេះដែរ កម្លាំងសមត្ថកិច្ចត្រូវបានដាក់ំ្យយយាមការពារគំនរទុរេនទាំងអស់ ដើម្បីបង្ការ ការផ្លាស់ទី ឬការប៉ះពាល់ណាមួយ មុនពេលធ្វើការត្រួតពិនិត្យជាផ្លូវការ។

អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ដើម្បីកំណត់ប្រភពនាំចូល និងធានាថាផលិតផលដែលដាក់លក់លើទីផ្សារ មានគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម