Connect with us

សន្តិសុខសង្គម

ប្រតិបត្តិការបង្ក្រាប ONLINE SCAMS គណៈបញ្ជាការរាជធានី រកឃើញមួយទីតាំងទៀតនៅខុនដូរ R&F ផ្លូវ៦០​ម៉ែត្រ ឃាត់ខ្លួនជនជាតិវៀតណាម៥នាក់

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងអគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរកឃើញជនជាតិវៀតណាម០៥នាក់ ព្រមទាំងដកហូតបានសម្ភារមួយចំនួនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី០៩ កក្កដានេះថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦​ម្សិលម៉ិញនេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យ តាមទីតាំង អគារ ខុន ដូរ អាផាត មិនបុរី ផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួនក្នុងគោលដៅ ប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLIN E SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងខាងលើរបស់គណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន៨៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៥២នាក់ (ស្រី៨៤នាក់ ) មានលិខិតឆ្លងដែនត្រឹមត្រូវ។ ក្នុងនោះក្រុមការងារបានចុះពិនិត្យនៅខុនដូរ R&F អគារ A-5 ជាន់ទី២៧ បន្ទប់លេខ ២៧០៨ ស្ថិតនៅផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ដោយបានរកឃើញជនបរទេសស្នាក់នៅចំនួន ០៥នាក់ ជាជនជាតិវៀតណាម និងសម្ភាររួមមាន កុំព្យូទ័រយួរដៃចំនួន ០៥គ្រឿង ទូរស័ព្ទដៃ ចំនួន ១៨គ្រឿង ក្នុងនោះទូរស័ព្ទដៃផ្ទាល់ខ្លូនចំនួន ០៦គ្រឿង។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ថា តាមការសន្និដ្ឋានបឋម ករណីខាងលើនេះសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងបានបិទឃ្លុំ បន្ទប់នោះបណ្តោះអាសន្ន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម