Connect with us

សន្តិសុខសង្គម

អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតករណីឆបោក Online Scams

បានផុស

នៅ

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ព្រមទាំងមេឃុំចៅសង្កាត់ និងភូមិទូទាំងខេត្តបន្តបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលក្រុមនេះក៏បានធ្វើការផ្តាច់ខ្លួនពីក្រុមធំៗមកជាក្រុមតូចដែលកំពុងបង្កប់ខ្លួននៅតាមផ្ទះសំណាក់ និងតាមរថយន្តជាដេីម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារកិច្ចការមួយចំនួនជាមួយអភិបាលរងខេត្តអភិបាលក្រុងស្រុកចំនួន៨ ក្នុងចំណោម៩ក្រុងស្រុក រួមនឹងមេឃុំចៅសង្កាតនាសាលប្រជុំសាលាបន្ទាយមានជ័យកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយមានការរកឃេីញ និងចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណនាពេលថ្មីៗដោយក្រុមឧក្រិដ្ឋជនបានបំបែកខ្លួនពីក្រុងប៉ោយប៉ែតមកសម្ងំលាក់ខ្លួនប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រុងសិរីសោភ័ណ។ ជាមួយគ្នានោះ អាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវទីតាំងសង្ស័យបន្ថែមទៀត​ដេីម្បីធ្វេីការបង្ក្រាបបោសសម្អាតឱ្យអស់។

ដេីម្បីកិច្ចការងារនេះសម្រេចទៅបាន លោក អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវសហការក្នុងការចុះស្រង់ទិន្នន័យចំនួនជនបរទេសដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រសិនបើមានករណីសង្ស័យថា មានកន្លែងលួចបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការចុះប្រតិបត្តិការបង្ក្រាបឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានក្រេីនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធបន្តផ្សព្វផ្សាយអនុក្រឹត្យ​លេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំដល់ម្ចាស់ទីតាំងសណ្ឋាគារផ្ទះសំណាក់ឱ្យចូលរួមសហការជាមួយអាជ្ញាធររាយការណ៍ពីជនបរទេសដែលមកស្នាក់នៅប្រសិនបេីរកឃេីញម្ចាស់ទីតាំងណាផ្តល់ទីតាំងឱ្យជនបរទេសស្នាក់ប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រឈមទៅនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម