ព័ត៌មានជាតិ
សណ្តាប់ធ្នាប់លើដងផ្លូវជុំវិញបរិវេណផ្សារច្បារអំពៅ មានរបៀបរៀបរយល្អប្រសើរ ក្រោយគណៈកម្មការផ្សារបង្កើនការយកចិត្តទុកដាក់រៀបចំ
លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រោមការចង្អុលបង្ហាញដឹកនាំពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ក្រុមការងារគណៈកម្មការផ្សារ តែងតែបែងចែកកម្លាំង ដើម្បីចុះរៀបចំ និង តាមដានជាប្រចាំអំពីការចូលរួមសហការល្អពីអាជីវករ លើការតាំងលក់ទំនិញរបស់ខ្លួន ទៅតាមគំនូសដែលបានកំណត់ ក្នុងគោលដៅរក្សារបៀបរៀបរយ ពិសេសការទុកផ្លូវធំទូលាយសម្រាប់ភ្ញៀវ និង អតិថិជន ថ្មើរជើង។



ក្រុមការងារគណៈកម្មការផ្សារច្បារអំពៅ បានបង្កើនការបន្តយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវជុំវិញបរិវេណផ្សាររបស់ខ្លួន ដើម្បីសណ្តាប់ធ្នាប់ និង របៀបរៀបរយល្អប្រសើរ។




ផ្សារច្បារអំពៅ គឺជាផ្សាររដ្ឋមួយ ក្នុងចំណោមផ្សាររដ្ឋទាំង ២៥ ក្នុងរាជធានីភ្នំពេញ និងជាផ្សារចំណាស់មួយ ក៏ប៉ុន្តែបានប្រែក្លាយ និង អភិវឌ្ឍន៍ខ្លួនមកជាផ្សារដែលស៊ីវិល័យមួយ តាមរយៈការផ្លាស់ប្តូរសំណង់អគារផ្សារ អមជាមួយការគិតគូររៀបចំបរិស្ថានអនាម័យ និង សណ្តាប់ធ្នាប់ល្អ ដែលជាកត្តាជំរុញឲ្យមានអ្នកលក់ដូរកាន់តែច្រើន ហើយភ្ញៀវកុះករ ក៏បន្តគាំទ្រជាប្រចាំថ្ងៃផងដែរ៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


