សន្តិសុខសង្គម
សមត្ថកិច្ចឡោមព័ទ្ធទីតាំងផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ បន្ទាប់ពីបង្ក្រាបបានជាង១ពាន់គីឡូ
កម្លាំងសមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធទីតាំងរោងចក្រដំណាប់ស្វាយ និងបានបន្តឆែកឆេរទីតាំងកែច្នៃផលិតគ្រឿងញៀននៅចំណុចភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីបង្ក្រាបបានជាងជាង១ពាន់គីឡូក្រាម និងបន្តឃាត់ខ្លួន៣នាក់បន្ថែម។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះ LEE TSUNG HAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (ស្លាប់) ។ ២-ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន)។ និង៣-ឈ្មោះ LY POHAN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់(ជាមេការគ្រប់គ្រងទីតាំងកែច្នៃគ្រឿងញៀន) ។

ជាមួយគ្នានោះសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងរួមមាន ម្សៅស សង្ស័យ កេតាមីន(KE- TAMIN) ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១.៤៨០គីឡូក្រាម ទាំងសំបក ។ អាវុធខ្លី ម៉ាក K៥៤ មួយដើម រថយន្ត២គ្រឿង សារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមិនធ្លាប់មាន ស្ថិតនៅក្នុងក្រុមហ៊ុន (ហ្វាម អេស៊ា ឯ.ក) រោងចក្រផលិត ដំណាប់ស្វាយមួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការប៉ះទង្គិចគ្នានៅផ្លូវជាតិលេខ៤ គឺកើតឡើងខណៈឈ្មួញគ្រឿងញៀនកំពុងដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានផ្ទុះអាវុធដើម្បីទប់ទល់ជាមួយការបាញ់ប្រហារពីសំណាក់ឈ្មួញគ្រឿងញៀនមកលើសមត្ថកិច្ចនៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជន ដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត ១គ្រឿង ។ ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទ (កេតាមីន) ជិត ១.៥០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិត និងកែច្នៃ នៅក្នុងរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិនមួយនោះ ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


