សន្តិសុខសង្គម
Update ៖ សមត្ថកិច្ចបញ្ជាក់ពីមូលហេតុករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌដង្កោ
អគ្គីភ័យដែលឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅផ្លូវបេតុង ក្រុមទី២ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ម្ចាស់ផ្ទះកើតហេតុឈ្មោះ ប៉េត ផល្លា ភេទស្រី អាយុ៦១ឆ្នាំ រស់នៅផ្ទះកើតហេតុ មុខរបរកសិករ ។

សមត្ថកិច្ចជំនាញប្រាប់បន្តថា ផ្ទះកើតហេតុប្រភេទសំណង់ ថ្មក្រោមឈើលើទំហំ ៨ម៉ែត្រ x ៦ម៉ែត្រ ខូចខាតទាំងស្រុង ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ហើយក៏គ្មានមនុស្សណាម្នាក់រងរបួសដែរ ។
ប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយាល័យពន្លត់ បង្ការ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១២ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ គឺរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹក១ឡាន ស្មើនឹង៦ម៉ែត្រគូប ដោយពន្លត់បញ្ចប់ទាំងស្រុងនៅម៉ោង វេលា១២និង០០នាទី ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ៕
អត្ថបទ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


