សន្តិសុខសង្គម
កាត់ទោសអតីតយោធាផ្កាយ២លើបណ្តឹងបរិហារបង្កាច់កេរ្តិ៍
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ បានលើកយកសំណុំរឿងអតីតយោធាផ្កាយ២ នឹងគូកនមកកាត់ក្តី ពាក់ព័ន្ធលើបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ។
សំនុំរឿងនេះមានជនត្រូវចោទ២នាក់ ម្នាក់ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ៣១០អឺ ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។ និងម្នាក់ទៀតឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនត្រូវចោទទាំង២នាក់រងនូវពាក្យបណ្តឹងរបស់ឈ្មោះ កើត ខេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាអាជីវករ នៅរាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានចោទប្រកាន់ជនត្រូវចោទទាំង២នាក់ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ ៣១១ នឹងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។
ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា នៅក្នុងអំឡុងឆ្នាំ២០២០ ជនសង្ស័យឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា បានប្តឹងលោក កើត ខេង និងឈ្មោះ ជា ឡង់ឌី ពីបទឆបោក និងក្លែងលិខិតសាធារណៈ ហើយពាក្យបណ្តឹងនោះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតតាមនីតិវិធីដោយរកមិនឃើញមានបទល្មើសដូចតាមការចោទប្រកាន់នោះ ទើបតំណាងអយ្យ ការសម្រេចតម្កល់ទុកឥតចាត់ការ ។
ផ្អែកទៅលើទង្វើរបស់ជនសង្ស័យឈ្មោះ សូយ ចាន់សឿន និង សូ បិនឡា បានឃុបឃិតគ្នាប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារគ្រប់គ្រាន់ ជាតឹកតាងសម្រាប់បង្ហាញជូនស្ថាប័នអយ្យការ ដែលសបញ្ជាក់ឲ្យឃើញថា ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា មានគំនិតទុច្ចរិតជាប់ពាក់ព័ន្ធទៅនឹងបទល្មើសបរិហារបង្កាច់កេរ្តិ៍ ទើបធ្វើឲ្យលោក កើត ខេង ជាជនរងគ្រោះកើតទុកមិនសុខចិត្តប្តឹងតបតវិញនោះ ។ ដូច្នេះរង់ចាំមើលអ្នកប្តឹងគេដោយគ្មានភស្តុតាងជាក់លាក់ ត្រូវគេប្តឹងវិញ នឹងទៅជាយ៉ាងណា ?

សូមបញ្ជាក់ថា អតីតយោធាផ្កាយ២ សូយ ចាន់សឿន នៅជាប់បណ្តឹងជាច្រើនករណីទៀត ដែលតុលាការរាជធានី ខេត្ត នឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់ ។ សំណុំរឿងដែលក្តៅជាងគេនោះ គឺបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ប្តឹង សូយ ចាន់សឿន ពីបទ« ហិង្សាដោយ មានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ » ៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង