Connect with us

សន្តិសុខសង្គម

ប៉ូលិសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងឃាត់រថយន្តវេអង១គ្រឿងលួចបង្កប់ដឹកឈើ

បានផុស

នៅ

រថយន្តវេអង១គ្រឿងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ឃាត់នៅលើកំណាត់ផ្លូវជាតិលេខ៧ ជាប់ព្រំប្រទល់​ស្ទឹងត្រែង-ក្រចេះ ត្រង់ចំណុចអូរច្រឡង់ស្ថិតនៅក្នុងភូមិ-ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿងដែលត្រូវសមត្ថកិច្ចឃាត់នោះ ម៉ាកវេអង ក្បាលពណ៌សលាយឆ្នូតក្រហម ពាក់ស្លាកលេខចង្កូតស្តាំ PP-0835បានដឹកបាវគ្រាប់ស្វាយចន្ទីលួចបង្កប់ឈើពីក្រោម។ពេលរថយន្តនៅតាមផ្លូវបម្រុងនឹងឆ្លងពីខេត្តស្ទឹងត្រែងទៅខេត្តក្រចេះក៏ត្រូវ​សមត្ថកិច្ចឃាត់នៅចំណុចអូច្រឡង់តែម្ដង។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីបានឆែកឆេររកឃើញឈើហើយបានរឹបអូសរថយន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម