ព័ត៌មានជាតិ
ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ច២នាក់ ករណីហិង្សាលើអ្នកដឹកឈើជំរិតទារប្រាក់
លោកឧត្តមសេនីយត្រី ទិត សំណាង ស្នងការរង ទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួងពីរនាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ៣២ឆ្នាំនៅភូមិល្អក់ ឃុំកំពង់ថ្ម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង បានឲ្យដឹងថា ការចុះឃាត់ជនសង្ស័យជាមន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួង២នាក់ គឺបានធ្វើឡើងតាមការចង្អុលបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្ស០៤នាក់ពីបទដាក់កុងត្រូលជជុះជំរិតទារប្រាក់ និងប្រើអំពើហិង្សាវាយនឹងពិល ទះកំភ្លៀង អ៊ុកនឹងជង្គង់ទៅលើប្រជាពលរដ្ឋដឹកឈើ(ក្តា )ចំនួន០៩សន្លឹកដោយគោយន្តកន្រៃ្តកាឡេថងយកមកធ្វើផ្ទះនៅតំបន់អូជ្រៅ ភូមិសាស្ត្រភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ បណ្តាលអោយរងរបួសធ្ងន់។

ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន ដែលជនដៃដល់មានឈ្មោះ អ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ ភូមិលេខ២០ ផ្លូវ៦១៤សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនដៃដល់ទាំង២នាក់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ធំ។

ចំណែកជនសង្ស័យ២នាក់ទៀត ម្នាក់ជាប្រជាការពារ ម្នាក់ជាអ្នកសារព័ត៌មាន ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអូពកសាមគ្គី ឃុំឈើទាល និងឈ្មោះ លេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិគន្លងខ្ទីងឃុំឈើទាល ស្រុកសណ្តាន់ ក្រោយពីធ្វើការសាកសួរដោយយល់ឃើញថាពុំមានការពាក់ព័ន្ឋ សមត្ថកិច្ចបានឲ្យមកផ្ទះវិញ៕
អត្ថបទ៖ ប៊ុន រដ្ឋា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


