សន្តិសុខសង្គម
ភ្លៀងខ្យល់គ្របដណ្ដប់លើស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំប ប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន និងសម្លាប់គោ ៩ ក្បាល
ក្នុងខេត្តបាត់ដំបងមានភ្លៀងធ្លាក់មួយមេលាយឡំ និងខ្យល់កន្ត្រាក់ផ្គររន្ទះបង្កឲ្យមានផលប៉ះពាល់លើស្រុកចំនួន៣ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋមួយចំនួនបានរងការខូចខាតយ៉ាងដំណំនិងសត្វគោសរុប៩ក្បាលត្រូវបានរន្ទះបាញ់ផ្តាច់ជីវិតក្នុងថ្ងៃតែមួយ។

លោកអធិការស្រុកបាណន់បានឲ្យដឹងថានៅថ្ងៃទី១៨ខែមីនាវេលាម៉ោងវេលាម៉ោង១២និង៣០នាទីមានករណីភ្លៀងនិងខ្យល់កន្ត្រាក់បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង។
ចំណែសមត្ថកិច្ចនៃអធិការស្រុកមោងឫស្សីក៏បានប្រាប់ឲ្យដឹងដែរថា ក្នុងថ្ងៃតែមួយខាងលើគ្រោះធម្មជាតិក៏បានកើតឡើងនៅភូមិកូនក្អែក២ឃុំរបស់មង្គលស្រុកមោងឫស្សីផងដែរបង្កដោយរន្ទះបានបាញ់សត្វគោងប់ចំនួន៧ក្បាលតែមិនប៉ះពាល់ដល់ជីវិតមនុស្សឡើយ។
ចំពោះករណីខាងលើលោកអភិបាលស្រុកទាំង៣ដែលបានរងផលប៉ះពាល់ពីគ្រោះធម្មជាតិបាននិងកំពុងធ្វើរបាយការណ៍លើទំហំនៃការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋដើម្បីដាក់ជូនថ្នាក់ខេត្តពិនិត្យនឹងជួយដោះស្រាយតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


