សន្តិសុខសង្គម
ឃាត់ខ្លួនបុរសម្នាក់ ចាប់រំលោភប្អូនថ្លៃស្រីអាយុ ១៤ ឆ្នាំ
បុរសល្មោភកាមម្នាក់ ត្រូវនគរបាលស្រុកបាណន់ឃាត់ខ្លួន ករណីរំលោភសេពសន្ថវៈទៅលើប្អូនថ្លៃ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២ និង ១៥នាទី រសៀលដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រព្រឹត្តិសកម្មភាពរំលោភសេពសន្ថវៈលើប្អូនថ្លៃខ្លួននោះឈ្មោះ ឈិន ឆង ហៅ តាង ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅចំណុចភ្នំខ្ពស់ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ចំណែកជនរងគ្រោះឈ្មោះ ភ.ដ ហៅ យ. អាយុ ១៤ ឆ្នាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីរូបនេះមែន កាលពីថ្ងៃទី២២ មីនាកន្លងទៅថ្មីៗនេះ គឺនៅក្នុងផ្ទះខ្លួនតែម្តង ដែលនាងត្រូវជាប្អូនថ្លៃរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុក រៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត ក្នុងការអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


