Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច ចាប់ខ្លួនមេប៉ុស្តិ៍ឃុំព្នៅទី១ បានភ្លាមៗ ក្រោយបាញ់សម្លាប់ប្រពន្ធចុង

បានផុស

នៅ

ព្រៃវែង៖ សមត្ថកិច្ចបានចាប់ខ្លួនមេប៉ុស្តិ៍ឃុំព្នៅទី១ ដែលដកកាំភ្លើងខ្លីបាញ់ប្រពន្ធចុងចំនួន ៤ គ្រាប់ បណ្តាលឱ្យស្លាប់ក្រោយមានទំនាស់ពាក្យសម្តីពេលចេញពីកន្លែងផឹកស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ប្តី និងប្រពន្ធចុងបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច បែរជាធ្វើឱ្យប្តីមានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាល ផ្ទុះកំហឹងក៏ដកកាំភ្លើងខ្លីម៉ាក K៥៤ បាញ់ប្រពន្ធចុង​៤ គ្រាប់។ តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល ១ គ្រាប់ និង ក ១គ្រាប់ បណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅមុខវត្តផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ។

ជនសង្ស័យឈ្មោះ ម៉ៅ សុវណ្ណហុង អាយុ ៥៣ ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលឃុំព្នៅទី១ នៅភូមិផាត់សណ្តោង ខេត្តព្រៃវែង ។ ចំណែកស្រ្តីដែលស្លាប់ឈ្មោះ សុខ មួយ អាយុ ៥១ ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ 

ក្រោយកើតហេតុ បុរសដែលបាញ់ប្រពន្ធក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៣ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម