សន្តិសុខសង្គម
ចៅអធិការវត្តមួយអង្គ ធ្វើអត្តឃាត ចង.ក ដោយមិនដឹងមូលហេតុ នៅស្រុកត្រាំកក់
មានការភ្ញាក់ផ្អើលទាំងព្រលឹមថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ ក្នុងវត្តអង្គរកា ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្រូង ស្រុកត្រាំកក់ ដោយលោកគ្រូចៅអធិការវត្តបានចង ក ធ្វើអត្តឃាតដោយពុំដឹងមូលហេតុ។

ព្រះគ្រូចៅអធិការវត្តអង្គរកា ដែលបានចង ក សម្លាប់ព្រះកាយនៅក្នុងវត្តនេះ មានព្រះនាម សូត្រ សុខា ព្រះជន្ម ២២ ឆ្នាំ បានធ្វើអត្តឃាតនៅយប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ ដោយគ្មានមូលហេតុ។ ពាក់ព័ន្ធនិងករណីនេះ បរិស័ទចំណុះជើងវត្តបានសន្និដ្ឋានថា ព្រះអង្គអាចតូចព្រះទ័យ ក្រោយពីមានលិខិតមួយស្នើសុំធ្វើការបោះឆ្នោះជ្រើសតាំងចៅអធិការវត្តថ្មី ក្នុងវត្តខាងលើនេះ កាលពីពេលថ្មីៗនេះ។ លោក សាន គឿន មេឃុំត្រពាំងធំខាងត្បូងបានឲ្យដឹងនៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២នេះថា ពិតជាមានករណីព្រះសង្ឃធ្វើអត្តឃាតនេះមែន ហើយថា ព្រះអង្គតូចព្រះទ័យអីនោះ គឺមិនពាក់ព័ន្ធអីនិងលិខិតសុំធ្វើការបោះឆ្នោះជ្រើសតាំងចៅអធិការវត្តនោះទេ។ បច្ចុប្បន្នព្រះសពត្រូវបានបរិស័ទចំណុះជើងវត្តនិងសាច់ញាតិតម្កល់ធ្វើបុណ្យក្នុងវត្តអង្គរកា តាមប្រពៃណីព្រះពុទ្ធសាសនា៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


