សន្តិសុខសង្គម
បញ្ជូនឈ្មួញលក់ដីខ្យល់ឡើងតុលាការ បន្ទាប់ពីស៊ីដាច់លុយ៦០ម៉ឺនដុល្លារ
ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២២នេះ បានឃាត់ខ្លួនលោកជំទាវម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ឲ្យអតិថិជន ក្នុងរឿងទិញ-លក់ដីខ្យល់ ហើយនារសៀលថ្ងៃដដែលត្រូវបានបញ្ជូនឡើងតុលាការ។
សមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ ៤៧ឆ្នាំស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនលោកជំទាវ ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណាបាន ហេង ហេង គ្រុប ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជុំវិញការឃាត់ខ្លួនលោកជំទាវ ឈិន ដាណា នេះ ត្រូវសមត្ថកិច្ចបង្ហើបថា កំពុងមានអ្នកមានអំណាច និងឥទ្ធិពល មួយចំនួន កំពុងលូកដៃអន្តរាគមន៍ ឲ្យសមត្ថកិច្ចជំនាញដោះលែងជនត្រូវចោទវិញ។
នៅអំឡុងចុងឆ្នាំ២០២០ លោកជំទាវ ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ ៣ ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ ៦០ម៉ឺនដុល្លារ ឲ្យទៅជនរងគ្រោះម្នាក់។ ដោយមានការជឿជាក់លើលោកជំទាវ ឈិន ដាណា ជនរងគ្រោះ បានបង់ប្រាក់ថ្លៃដីគ្រប់ចំនួន ឲ្យទៅលោកជំទាវ។ ក្រោយពីបានលុយអស់ហើយបែរជាលោកជំទាវគ្មានដីឲ្យជនរងគ្រោះទៅវិញ។
លោកជំទាវ ឈិន ដាណា បានព្យាយាមគេចវេះមិនជួប និងដោះស្រាយបញ្ហាលក់ដីខ្យល់ឲ្យជនរងគ្រោះ និងចុងក្រោយហ៊ានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនរងគ្រោះដើម្បីដោះខ្លួនមួយគ្រា។
ដោយសារតែ លោកជំទាវ ឈិន ដាណា មានឆន្ទះបោកប្រាស់ម្ដងហើយម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែលោកជំទាវ ឈិន ដាណា នៅតែបន្តគេចវេះមិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តុលាការឡើយ ទើបឈានដល់ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកជំទាវ ឈិន ដាណា យកទៅប្រគល់ជូនតុលាការតែម្ដង៕

ដោយ ៖ មករា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


