ព័ត៌មានអន្ដរជាតិ
ទេសចរបរទេសទៅលេងថៃ ខ្វល់ចិត្តខ្លាំងអំពីការបោកប្រាស់ ជាពិសេសពាក់ព័ន្ធតាក់ស៊ី
យោងតាមការស្ទង់មតិនៅប្រទេសថៃបានបង្ហាញថា ទេសចរបរទេសដែលទៅលេងប្រទេសនេះ បានបង្ហាញក្តីកង្វល់ខ្លាំងបំផុតចំពោះការបោកប្រាស់ ហើយក្នុងនោះ ករណីអ្នករត់តាក់ស៊ីធ្វើស៊ីភ្ញៀវដូចជាការយកលុយច្រើនហួស គឺជាករណីដែលកើតឡើងញឹកញាប់និងជាកង្វល់ធំបំផុតសម្រាប់ទេសចរបរទេស។

តាមការផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ ការស្ទង់មតិនេះធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលសាកសួរទេសចរបរទេសចំនួន៣០២នាក់ ក្នុងត្រីមាសទី៤កាលពីឆ្នាំមុន។
ក្នុងការស្ទង់មតិនោះ ភ្ញៀវទេសចរសុទ្ធតែត្អូញត្អែរដូចៗគ្នាថា ជារឿយៗ តាក់ស៊ីទទួលតែអ្នកដំណើរណាដែលយល់ព្រមម៉ៅប៉ុណ្ណោះ ពោលគឺមិនព្រមគិតការធ្វើដំណើេជាគីឡូម៉ែត្រទេ ដូច្នេះអ្នកបើកបរអាចគិតថ្លៃខ្ពស់តាមអំពើចិត្ត។
ក្រៅពីនេះ នៅមានបញ្ហាច្រើនទៀតដែលទេសចរបរទេសព្រួយចិត្តខ្លាំង ដូចជាភ្នាក់ងារទេសចរណ៍ក្លែងក្លាយ អ្នកស្រុកធ្វើស៊ី សេវាសង្គ្រោះបន្ទាន់បោកប្រាស់ ការកេងប្រវ័ញ្ច ការទាមទារសំណូកពីសំណាក់មន្ត្រី ការបង្ករបួសស្នាមលើរាងកាយ និងការចាប់ជម្រិតដើម្បីទារប្រាក់។
សូមជម្រាបថា ក្នុងចំណោមអ្នកត្រូវស្ទង់មតិ គឺទេសចរមកពីតំបន់អាស៊ីបូព៌ាដែលបង្ហាញក្តីបារម្ភខ្លាំងជាងគេ បន្ទាប់មកគឺភ្ញៀវមកពីអាស៊ីអាគ្នេយ៍ និងអឺរ៉ុប៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


