សន្តិសុខសង្គម
តុលាការខេត្តកណ្តាលចេញដីការ ឃុំខ្លួនលើជនត្រូវចោទ ឈ្មោះ មាន សុខន្តី ករណីចេញសែកស្អុយ
លោក ម៉ាង ណុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះមាន សុខន្តី ក្នុងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ(សែកស្អុយ) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥

ជននេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីចេញសែកស្អុយគ្មានប្រាក់ ប្រព្រឹត្តនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមបទបញ្ញាត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្តិការទូទាត់សងប្រាក់។


ជនសង្ស័យឈ្មោះ មាន សុខន្តី ភេទប្រុស កើតឆ្នាំ១៩៨៥ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់ដូរ មានទីកន្លែងកំណើតភូមិមិត្តភាព សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ទីលំនៅមុនពេលចាប់ខ្លួននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវជាប់ចោទពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ តាមបទបញ្ញាត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្តិការទូទាត់សងប្រាក់។

បើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលខៈ ១៧៨៥ ដកសស ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ មាន សុខន្តី ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តតាមនីតិវិធីច្បាប់រហូតដល់មានបទបញ្ជាថ្មីសម្រេច៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


