សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះមួយល្វែងអស់ទាំងស្រុងនៅក្រុងច្បារមន
ទីតាំងផ្ទះល្វែងកម្ពស់២ជាន់ប្រកបមុខរបរដេពូក និងលក់គ្រឿងបន្លាស់ម៉ូតូមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣និង៥០នាទីនាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ជនរងគ្រោះឈ្មោះ កៅ ផេង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាលបានប្រាប់ថា បន្ទាប់ពីកើតមានអគ្គិភ័យឆេះទីតាំងដេពូក និងលក់គ្រឿងបន្លាស់ម៉ូតូក្រុមអន្តរាគមន៍សង្គ្រោះផ្នែកអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កងរាជអាវុធហត្ថខេត្ត និងមានការជួយបន្ថែមពីក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈ និងរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តកណ្តាល សរុប០៩គ្រឿង បានប្រតិបត្តិការបាញ់ពន្លត់តាំងពីយប់រហូតដល់ព្រឹកទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ។

តាមការឲ្យដឹងពីនគរបាល ចំពោះការខូចខាតផ្ទះ០១ល្វែងធ្វើអំពីថ្មមានទំហំ ៥ម៉ែត្រx៥០ម៉ែត្រ កម្ពស់ពីរជាន់ សម្ភារៈសំបកកង់ម៉ូតូ គ្រឿងបន្លាស់ម៉ូតូ ប្រេងម៉ាស៊ីន គ្រឿងដេពូកម៉ូតូ និងទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបង្ករឲ្យមានករណីអគ្គិភ័យនេះ មិនទាន់ដឹងច្បាស់លាស់នោះទេ មន្ត្រីជំនាញកំពុងស្រាវជ្រាវ៕
អត្ថបទ៖ ភួង រដ្ឋា






-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


