សន្តិសុខសង្គម
៦ខែឆ្នាំនេះ គ្រោះអគ្គិភ័យកើតឡើង២៥១លើក សម្លាប់មនុស្ស១១នាក់ និងបំផ្លាញផ្ទះជាង៤០០ខ្នង
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន២៥១លើកនៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរងរបួស៣២នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នងល្វែង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្រៅពីនេះគ្រោះអគ្គិភ័យបានបណ្តាលឱ្យខូចខាតតូបលក់ដូរចំនួន៤៦តូប ឆេះឃ្លាំងទំនិញចំនួន១៣កន្លែង ឆេះរោងចក្រនិងសិប្បកម្មចំនួន៦កន្លែង
អគាររដ្ឋបាល២កន្លែង សាលារៀន២ខ្នងឆេះខូចខាតស្រូវជង្រុក១៣តោនគ្រាប់ពោត២០តោន រថយន្ត២០គ្រឿង
ម៉ូតូ៨៣គ្រឿងនិងចំការស្វាយចន្ទីចំនួន៦ហិកតា។

តួលេខគ្រោះអគ្គិភ័យនេះ បើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២១និង២០២០កន្លងទៅឃើញថា មានការថយចុះតែករណីស្លាប់និងរបួសមានចំនួនប្រហាក់ប្រហែលគ្នា។ រយៈពេល៦ខែដើមឆ្នាំ២០២១មានគ្រោះអគ្គិភ័យកើតឡើងចំនួន២៨៨លើកនៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់និងរបួសចំនួន២៩នាក់ព្រមទាំងខូចខាតផ្ទះសម្បែងចំនួន៣២១ខ្នងខូចខាតតូបផ្សារចំនួន៨០តូបឃ្លាំងទំនិញចំនួន១១កន្លែង រោងចក្រនិងសិប្បកម្មចំនួន១១កន្លែងនិងអគាររដ្ឋបាលចំនួន១៧កន្លែង។ ចំណែក៦ខែឆ្នាំ២០២០មានគ្រោះអគ្គិភ័យបានកើតឡើងចំនួនង៤០៦លើកបណ្តាលឱ្យស្លាប់មនុស្សចំនួន១៣នាក់និងរងរបួសចំនួន២៤នាក់ខូចខាតលំនៅដ្ឋានចំនួន៤៤៦ខ្នង តូបផ្សារចំនួន១០០តូប ឃ្លាំងទំនិញចំនួន៥កន្លែង រោងចក្រសិល្បកម្មចំនួន២១កន្លែង និងអគាររដ្ឋបាលចំនួន៨កន្លែង ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


