សន្តិសុខសង្គម
ភ្លៀងធ្លាក់មួយមេធំធ្វើឱ្យលិចផ្សារសួង តែមិនប៉ះពាល់ទ្រព្យសម្បត្តិអាជីវករ
ខណៈប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យលិចតាមតំបន់ទាបៗ មាន ដីស្រែ ត្រពាំង ប្រឡាយ ពេញប្រៀប ហើយ នៅយប់ថ្ងៃទី ២៤ ឈានចូលថ្ងៃទី ២៥ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកទើបបណ្តាលឲ្យផ្សារសួងលិច តែមិនបណ្តាលឲ្យប៉ះដល់សម្ភារៈរបស់អាជីវករឡើយ គ្រាន់តែមានការរំខានដល់ប្រជាពលរដ្ឋក្នុងការអាស្រ័យផលក្នុងការប្រកបរបរលក់ដូរបន្តិចបន្ទួចតែបណ្ណោះ បច្ចុប្បន្នទឹកចាប់ស្រកទៅវិញជាបណ្តើរៗហើយ។

លោក ជា ណារ៉ុន អភិបាលក្រុងសួង បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកក្កដានេះ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ជាហេតុ ធ្វើឲ្យតំបន់ទាបៗ សំបូរទឹកពេញប្រៀប មានដូចជា ប្រឡាយទឹក ដីស្រែ ត្រពាំងជាដើម។ ហើយនៅយប់ថ្ងៃទី ២៤ ឈានចូលយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នោះ ទើបបណ្តាលឲ្យទឹកលិចផ្សារក្រុងសួងរបស់យើង តែមិនបណ្តាលឲ្យខូចខាតសម្ភារៈដល់អាជីវកររបស់យើងឡើយ។

លោកអភិបាលក្រុងសួងបានបញ្ជាក់ឲ្យដឹងទៀតថា ទឹកលិចផ្សារនេះ មូលហេតុដោយសារទីផ្សារទាបប្រៀបដូចបាតខ្ទះ ពោលគឺទីផ្សារទាបជាងផ្លូវ ទាបជាងលូ ហើយទឹកភ្លៀងមិនអាចហូរចូលលូដើម្បីរំដោះទឹកបានទេ នោះទើបទឹកលិចតែម្តង។
ទឹកភ្លៀងបានលិចជាលើកទី ៣ ដែលមានកំពស់ទឹក ១២៤,៥មីលីម៉ែត្រ នៅយប់ថ្ងៃទី ២៥ ខែកក្កដានេះ គឺលិចផ្លូវដើរក្នុងផ្សារទាំងអស់ តែមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអាជីវករឡើយ ទឹកបានស្រកទៅវិញហើយអាច ២ ទៅ៣ម៉ោងទៀត ទឹកនឹងស្រកអស់ហើយ៕

អត្ថបទ៖ សាន វិឡែម
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


