សន្តិសុខសង្គម
ទឹកភ្លៀងលិចភូមិចំនួន ៧ នៅស្រុកក្រគរខេត្តពោធិ៍សាត់
អាជ្ញាធរស្រុកក្រគរខេត្តពោធិ៍សាត់បានឱ្យដឹងថាទឹកភ្លៀង ២ ថ្ងៃ បានជន់លិចភូមិចំនួន ៧ និងបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវ ផ្ទះរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅថ្ងៃទី ២១ ខែកញ្ញា នៅស្រុកក្រគរ ប៉ុន្តែមិនបណ្ដាលឱ្យបាត់បង់ជីវិតនោះទេ។

ទឹកដែលលិចចូលក្នុងភូមិរួមមាន ភូមិទួលត្បែង ភូមិកប៉ាស់លិចផ្លូវ ៣ ខ្សែ, ភូមិបំណក់ ខូចខាតផ្លូវ២ខ្សែ, ភូមិចាមថ្មី ខូចខាតផ្លូវ៣ខ្សែ, ភូមិទានព្រៃ ខូចខាតផ្លូវ១ខ្សែផ្លូវក្រាលគ្រួសក្រហមទៅវាលអញ្ចាញ ដាច់និងចង្ហុក៣កន្លែង, ភូមិកប៉ាស់លើ ខូចខាតផ្លូវក្រាលគ្រួសក្រហម២ខ្សែ ផ្លូវជាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ និងផ្លូវជាប់មាត់ស្ទឹងចូលទៅតារាងបាល់ចាស់ និងភូមិក្បាលទាហ៊ាន ខូចខាតផ្លូវ១ខ្សែ ដាច់លូ២កន្លែងទាំងស្រុង និងដាច់ដីត្រចៀកស្ពានឈើ។

របាយការណ៍របស់សមត្ថកិច្ចស្រុកក្រគរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២២ ខែកញ្ញានេះ ទឹកបានស្រកចុះបន្ដិចវិញហើយ៕





-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


