សន្តិសុខសង្គម
រកឃើញទីតាំងកែច្នៃស្ករត្នោតក្លែងក្លាយ ៥ កន្លែង នៅស្រុកគងពិសី
ទីតាំងសិប្បកម្មលួចលាក់កែច្នៃស្ករត្នោតខុសច្បាប់មួយកន្លែង ត្រូវកម្លាំងអាជ្ញាធរស្រុកគងពិសី ចុះពិនិត្យរកឃើញប៉ះពាល់បរិស្ថាន ដោយការប្រើប្រាស់កាកសំណល់រោងចក្រចុះ (កម្ទេចក្រណាត់) ពេលនេះបានណែនាំដល់ពួកគាត់រួចរាល់ហើយ។

កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ លោក ហេង ស៊ីណា នាយករងរដ្ឋបាលសាលាស្រុកគងពិសី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពកសិករធ្វើសិប្បកម្មកែច្នៃសារធាតុផ្សំជាស្ករត្នោត នៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយរកឃើញមានចំនួន ០៥ ទីតាំង។

លោក ដួង សយ មេឃុំព្រៃវិហារ បានថ្លែងប្រាប់ថា កន្លែងកែច្នៃស្ករត្នោតខាងលើនេះ មានប្រមាណ ០៥ ទៅ ០៦ ទីតាំង ពួកគេប្រកបមុខរបរនេះជាយូរណាស់កន្លងមកហើយ។
លោកមេឃុំ បន្តថា ក្រុមអ្នកកែច្នៃស្ករត្នោតនេះ កន្លងមកឈ្លើយៗណាស់ ទាល់តែបែបនេះទើបដឹងខ្លួន។

លោក ហេង ស៊ីណា ប្រាប់ឲ្យដឹងថា អាជ្ញាធរចុះទៅពិនិត្យកន្លែងសិប្បកម្មកែច្នៃស្ករ ក្នុងឃុំព្រៃវិហារនោះ ជាក់ស្ដែងចំនួន ០៥ កន្លែង។ រឿងខុស ឬត្រូវយ៉ាងណា អាជ្ញាធរ មិនហ៊ានអះអាងទេ លុះត្រាមន្ត្រីជំនាញយកទៅពិនិត្យធ្វើឡាបូរតាមបច្ចេកទេសរបស់ជំនាញ។

លោក ហេង ស៊ីណា បានបន្តទៀតថា អ្វីដែលលោកចាប់អារម្មណ៍នោះ ការកែច្នៃស្ករនេះ មានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ឬអត់។ ប៉ុន្តែបើតាមការសាកសួរ ពួកគាត់ ដែលបើកសិប្បកម្មកែច្នៃស្ករ គឺប្រើប្រាស់ស្ករអំពៅ លាយជាមួយទឹក និងប្រេងឆាខ្លះៗ ដុតភ្លើងរំងាស់ដោយប្រើកាកសំណល់ក្រណាត់ពីរោងចក្រប៉ុណ្ណោះ។
លោកបន្ថែមថា អាជ្ញាធរមានការគាំទ្រចំពោះប្រជាពលរដ្ឋដែលមានគំនិតចេះកែច្នៃដើម្បីទទួលបានចំណូលប្រចាំថ្ងៃ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ។ ប៉ុន្តែបើមានផលប៉ះពាល់ដល់សុខភាពទូទៅ យើងមិនគាំទ្រដាច់ខាត។

លោកថា យើងសង្កេតឃើញកន្លងមក បងប្អូនដែលបើកសិប្បកម្មកែច្នៃស្ករនេះ ពួកគាត់ប្រើប្រាស់កម្ទេចក្រណាត់ពីរោងចក្រ ដុតបង្កឲ្យមានផលប៉ះពាល់បរិស្ថាន។ បញ្ហានេះ អាជ្ញាធរ ណែនាំឲ្យពួកគាត់ឈប់ប្រើកម្ទេចក្រណាត់ដុតទៀតហើយ។
សូមរម្លឹកថា នាពេលកន្លងមក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្លាប់ធ្វើការណែនាំដល់គ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា ឲ្យលុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយទាំងអស់។
ក្រសួង ធ្លាប់បញ្ជាក់ថា គ្រប់មន្ទីរទាំងអស់ ត្រូវធ្វើការងារនេះឲ្យច្បាស់លាស់ ដើម្បីអនុវត្តផែនការមានប្រសិទ្ធភាព៕
អត្ថបទ ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


