សន្តិសុខសង្គម
Update ដឹងពីមូលហេតុនៃការប្តីសម្លាប់ប្រពន្ធខ្លួននៅសង្កាត់ព្រៃវែង
ភ្នំពេញ ៖ ឃាត់ខ្លួនឃាតក ជាប្ដីដែលបានធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះប្រពន្ធថប់ដង្ហើមរហូតដល់ស្លាប់ក្នុងបន្ទប់ជួល រួចចាក់សោរគេចខ្លួនបាត់ នៅស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗ រហូតវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាលបានធ្វើការឃាត់ខ្លួនជនដៃដល់បានហើយនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ កង គា ហៅ អាឈី ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកឃាតកមានឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ «ត្រូវជាប្តី» មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ប្រពន្ធហើយក៏គេចខ្លួនរហូតមកដល់វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ទទួលដំណឹងថាជនសង្ស័យបានធ្វើដំណើរតាមរថយន្តក្រុងពីខេត្តពោធិ៍សាត់មករាជធានីភ្នំពេញវិញ ទើបកម្លាំងសមត្ថកិច្ចចម្រុះដាក់គោលដៅស្ទាក់ចាប់បាននៅចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នាំមកកាន់នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា មូលហេតុដែលឈានការសម្លាប់ប្រពន្ធខ្លួនឯងគឺ«ប្រច័ណ្ឌ» ដោយសារតាមទាន់ប្រពន្ធបានឆាតទាក់ទងជាមួយអ្នកថ្មីហើយទាស់សម្តីគ្នារហូតទ្រាំមិនបានក៏ដាច់ចិត្តសម្លាប់ប្រពន្ធហើយយកភួយគ្របពីលើសពនិងចាក់សោរបន្ទប់ពីខាងក្រៅរួចរត់គេចខ្លួនតែម្តង។
ក្រោយសួរនាំរួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានប្រគល់ជនសង្ស័យមកឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដែលជាម្ចាស់មូលដ្ឋានដើម្បីបន្តតាមនីតិវិធី៕
ដោយ ៖ សុខា

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


