សន្តិសុខសង្គម
បំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់នៅខណ្ឌដង្កោ
កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់បុរសម្នាក់នៅខណ្ឌដង្កោ បានហើយនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ នេះ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ (ត្រូវជាបងប្អូនជីដូនមួយសាច់ថ្លៃរបស់ជនរងគ្រោះ)។ ទី២-ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយរបស់ជនរងគ្រោះ និងត្រូវជាប្រពន្ធរបស់ជនដៃដល់) ជនជាតិខ្មែរកម្ពុជាក្រោម ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ រួមជាមួយវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O-2656។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាន់ រី (Danh Ri) ហៅ ខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរជាងចាក់សាក់ ទីលំនៅភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឱ្យស្លាប់ប្រាកដមែន ដោយសារប្រច័ណ្ឌជនរងគ្រោះជាមួយប្រពន្ធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី នៅចំណុចឃ្លាំងទុកចោល ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីឃាតកម្មមួយបណ្ដាលឲ្យបុសម្នាក់ស្លាប់ក្នុងថ្លុកឈាមដោយមានបន្សល់ទុកដាវមួយដើមក្បែរជនរងគ្រោះ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលជាម្ចាស់ករណីចាត់ការបន្ដតាមនីតិវិធី៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


