សន្តិសុខសង្គម
ពលរដ្ឋក្នុងខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីសុវត្តិភាព ខណៈក្រុមចោរលួចគោក្របីប្រើសុទ្ធតែរថយន្ដធុនធំធ្វើសកម្មភាព
ក្រុមជនសង្ស័យដែលបានប្រើប្រាស់រថយន្តធុនធំបានធ្វើសកម្មភាពលួចគោអ្នកស្រុកជាបន្តបន្ទាប់ក្នុងខេត្តបាត់ដំបងកន្លងមកគេសង្កេតឃើញថា សមត្ថកិច្ចនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ខណៈសកម្មភាពចុងក្រោយរបស់ពួកគេបានធ្វើសកម្មលួចគោពលរដ្ឋនៅក្នុងស្រុកបវេលអស់០៦ក្បាលកាលពីសប្តាហ៍មុន។

ប្រជាពលរដ្ឋដែលមានសត្វគោថា ពួកគាត់មានការព្រួយបារម្ភបន្ទាប់ពីមានសកម្មភាពលួចគោទ្រង់ទ្រាយធំហើយសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាណាមួយនៅឡើយរហូតមកដល់ពេលនេះ។ តែកម្លាំងសមត្ថកិច្ចថាកំពុងបន្តតាមប្រមាញ់មុខសញ្ញាក្រុមចោរលួចគោនេះ ក្រោយពីមានតម្រុយខ្លះៗពីគោលដៅដែលអាចកំណត់បានជាសាក្សី។

សូមរំលឹកផងដែរថា កាលពីមួយឆ្នាំមុនក្រុមចោរបានធ្វើសកម្មភាពលួចសត្វក្របីធំៗរបស់ពលរដ្ឋអស់ចំនួន០៤ក្បាលនៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ និងស្រុកកំរៀងអស់០៣ក្បាល និងស្រុកភ្នំព្រឹក អស់ជាច្រើនក្បាល ហើយបានបំពុលសត្វសុនខងាប់ជាច្រើនក្បាលផងដែរ។ ហើយបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចអំពីសកម្មភាពក្រុមចោរដដែលខាងលើនេះបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានទាំងរថយន្តផងបានមកធ្វើសកម្មភាពនៅចំណុចភូមិអន្លក់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ដោយបានបំពុលសត្វសុនខងាប់ចំនួន០៤ក្បាល រួចនាំគ្នាចូលលួចយកគោមេធំៗពីក្នុងក្រោលអស់ចំនួន០៦ក្បាល។

ម្ចាស់គោឈ្មោះ ហូន ចេម ហៅ ចូច ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅចំណុចកើតហេតុបានប្រាប់សមត្ថកិច្ចថា ហ្វូងគោរបស់គាត់ទាំងអស់បានចងនៅក្នុងក្រោលដែលនៅក្បែរផ្ទះហើយផ្ទះគាត់មានចិញ្ចឹមសុនខជាច្រើនក្បាលទៀតផងដែលក្រុមចោរបានដាក់ថ្នាំបំពុលជាមួយសាច់មាន់បោះឲ្យសុនខស៊ីពុលងាប់ទើបក្រុមចោរបានឱកាសចូលដឹកគោមេធំៗចេញពីក្នុងក្រោលអស់ចំនួន០៦ក្បាល ខណៈក្រុមគ្រួសារគាត់កំពុងសម្រាកលង់លក់នៅក្នុងផ្ទះតែព្រឹកឡើងគាត់ឃើញមេគោមួយក្បាលរួចមកវិញទំនងមេគោ១នេះដេញឡើងឡានមិនព្រមឡើងក៏បានរត់មកក្រោលវិញតែម្តង ។
បើតាមសមត្ថកិច្ចដែលបានធ្វើការស្រាវជ្រាវក្នុងករណីចុងក្រោយនេះបានបង្ហើបឲ្យដឹងនៅថ្ងៃទី០១ ខែមីនា នេះថា ករណីទាំងអស់នេះផ្តើមមានតម្រុយខ្លះៗហើយតាមរយៈប្រជាពលរដ្ឋដែលបានកំណត់ជាសាក្សីបានមួយចំនួនបានប្រទះឃើញរថយន្តក្រុមជនសង្ស័យនេះនៅពាក់កណ្ដាលអធ្រាត្រ មុនពេលពេកកើតហេតុត្រង់ចំណុចកើតហេតុ ស្ថិតនៅក្បែរព្រំប្រទល់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្រុមនេះបានប្រើប្រាស់រថយន្តកង់០៦ជាប្រភេទរថយន្តចំណុះ១.៥តោន(រថយន្តកូរ៉េ)។

បើតាមការផ្ដល់ព័ត៌មាន ក្រុមជនសង្ស័យទំនងអាចចេញពីប្រភពនៅទឹកដីប៉ៃលិនតែម្តង។ ហើយពេលនេះសមត្ថកិច្ចជំនាញខេត្តបាត់ដំបងកំពុងសហការជាមួយកម្លាំងជំនាញនៃអធិការស្រុកសាលាក្រៅដើម្បីធ្វើការស្រាវជ្រាវគ្រប់ទីកន្លែងស្វែងរកមុខសញ្ញាទាំងនេះមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


