សន្តិសុខសង្គម
ករណីប្រទះឃើញម៉ូតូប្លុងចោលនៅភូមិត្រញាំងត្រយឹង ឃុំចំបក់ សមត្ថកិច្ចថា ជាករណីចោរលួចហើយយកមកប្លុងចោល
ករណីប្រទះឃើញម៉ូតូយកមកប្លុងចោលនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបានទី ជាករណីចោរលួច ខណៈជនរងគ្រោះបានដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ។ តាមការបញ្ជាក់ពីលោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៥មេសានេះថា ករណីនេះម៉ូតូជនរងគ្រោះបានបាត់នៅយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមេសានេះ ដោយជនសង្ស័យបានលួចចេញពីភូមិបឹងលាច ឃុំចំបក់ ខណៈដែលជនរងគ្រោះទុកនៅខាងក្រោមផ្ទះ។

លោកអនុសេនីយ៍ឯក មាន វុត្ថា បន្ថែមថា ក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរួច ក៏មានពលរដ្ឋរាយការណ៍ថាបានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២៥ ដោយមានស្នាមគាស់បំបែកគ្រាប់សោរយកមកប្លុងចោលនៅចំណុចវាលស្រែ ក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្ដិ៍ក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមនិតិវិធីដើម្បីកំណត់មុខសញ្ញាចាប់ខ្លួនមកអនុវត្តតាមនិតិវិធីច្បាប់៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


