សន្តិសុខសង្គម
ក្រៅពីជនសង្ស័យទទួលផលចោរកម្ម សមត្ថកិច្ចក៏បានឃាត់អ្នករារាំងពីរនាក់ទៀតដើម្បីអនុវត្តច្បាប់
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដោយសារប្រជាពលរដ្ឋជាច្រើនបាននាំគ្នារារាំងឡោមព័ទ្ធកម្លាំងនគរបាលមិនឲ្យយកជនសង្ស័យដែលជាប់សង្ស័យពីការទទួលផលចោរកម្មចេញ ក្នុងគោលបំណងរំដោះជនសង្ស័យចេញពីការអនុវត្តច្បាប់។ ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកគងពិសី សហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ក្រៅពីឃាត់ខ្លួនជនសង្ស័យ កម្លាំងក៏បានឃាត់ខ្លួនអ្នកព្យាយាមរារាំង និងរំដោះជនសង្ស័យបានពីរនាក់ទៀតផងដែរ ក្នុងចំណោមអ្នករារាំងជាច្រើននាក់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អ្នកដែលព្យាយាមរារាំងចង់រំដោះជនសង្ស័យចេញពីការបង្ក្រាបករណីចោរកម្ម និងទទួលផលចោរកម្មនេះមានឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ និងឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ។ ជនសង្ស័យជាអ្នករារាំងកម្លាំងនគរបាលពេលចុះប្រតិបត្តិការនេះ ក៏ត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូនអនុវត្តនិតិវិធីច្បាប់ផងដែរ។

សូមជម្រាបថា ជនសង្ស័យដែលទទួលផលចោរកម្មនៅខេត្តកំពង់ស្ពឺមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ (អ្នកទទួលផលចោរកម្ម) ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលស្រុកគងពិសី ចុះឃាត់ខ្លួនកាលពីយប់ថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

ប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះម្ចាស់ឡាន សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមចម្លើយសារភាពរបស់អ្នកទទួលទិញ ជនសង្ស័យបានលួចរថយន្ដចេញពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើសក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លារ រថយន្ដគ្មានឯកសារច្បាប់ដើម។ តាមចម្លើយសារភាពដដែល រថយន្ដដែលទិញបានពីល្មើស គឺគេបានដោះបំបែកគ្រឿងលក់(កាប់សាច់)៕
អត្ថបទ៖ សុខុម





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


