សន្តិសុខសង្គម
ស្រុកកំពង់ត្រាច មានតំបន់មួយចំនួនកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅឡើយ
កំពត ៖ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពីស្រឡះ រហូតដល់ល្ងាច ស្រុកកំពង់ត្រាច ក្នុងតំបន់មួយចំនួនបានរងការជំនន់ទឹកភ្លៀងជន់លិច។

អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញបាននឹងកំពុងមមាញឹកក្នុងការកាយប្រឡាយរំដោះទឹកចេញពីតំបន់ជន់លិចនៅឡើយ នៅភូមិដើមចារ និងភូមិកំពង់ត្រាចទី ២ ដែលស្ថិតនៅក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ជំនន់នេះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទេ ដោយសារអាជ្ញាធរបានចំណាត់ការទាន់ពេល ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាជាង១សប្តាហ៍មកហើយ អាកាសធាតុនៅខេត្តកំពតឃើញថា មេឃស្រឡះ មិនមានភ្លៀងតាំងព្រឹក រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែកក្កដានេះ តំបន់មួយចំនួនក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រាចកំពុងរងការជន់លិចលំនៅឋាន មានដូចជានៅតំបន់ជិតព្រែកកំពង់ត្រញូង ស្ថិតនៅក្នុង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មកដល់ពេលនេះបានរងការជន់លិចនៅតំបន់មួយចំនួនដោយសារជំនន់ទឹកភ្លៀងបានកំពុងជន់លិចនៅឡើយបណ្តាលមកពីការស្ទះប្រឡាយនិងប្រពន្ធលូដោយសារសំរាម និងការចាក់ដីបិទផ្លូវទឹកមួយចំនួន។
ប៉ុន្តែបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឃើញថា ស្ថានភាពការជន់លិចបានស្រកល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។

ចំណែកនៅតាមបណ្តាលឃុំមួយចំនួនផ្សេងៗ ទៀតមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយការជន់លិចដោយជំនន់ទឹកភ្លៀងនេះ មិនបានធ្វើប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ហើយមកដល់ ល្ងាចថ្ងៃទី ៣១ ខែកក្កដានេះ ស្ថានភាពនៃការជំនន់ទឹកភ្លៀងជនលិចនេះមានភាពល្អប្រសើរឡើងវិញហើយ។

បន្ទាប់ពីមានចំណាត់ការរបស់ លោក អូន ខន អភិបាលស្រុកកំពង់ត្រាចក៏ដូចជាអាជ្ញាធរមូលដ្ឋានសហការបានយ៉ាងល្អប្រសើរ ប៉ុន្តែនៅតំបន់មួយចំនួនទៀតនៅជន់លិចនៅឡើយដោយជំនន់ទឹកភ្លៀងខ្លាំង ខណៈដល់ពេលនេះផ្ទៃមេឃមានសភាពស្រឡះល្អប្រសើរឡើងវិញទឹកជំនន់ក៏ច្រកម្ដងបន្តិចម្ដងបន្តិចផងដែរ៕
ដោយ ៖ សឹង រ៉ាត់









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


