សន្តិសុខសង្គម
កាត់ទោសឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុធីបូរាឆាត និងតំណាងអយ្យការលោក ស៊ន មុនី នាព្រឹកថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ២០២៣នេះ បានលើកយកសំណុំរឿងអាស្រូវរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន មកបើកសវនាការជំនុំជម្រះទោស។

លោកចៅក្រមសវនាការបានថ្លែងថា ជនជាប់ចោទ លាន អាហ្វ្រីលគីនីនត្រូវបានតុលាការចោទប្រកាន់ពីបទពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តកាលពីថ្ងៃទី ០២ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
នៅក្នុងសវនាការ ដោយសាអវត្តមានជនជាប់ចោទ លាន អាហ្វ្រីលគីនីន តុលាការបានបង្ហាញអង្គហេតុថា៖ កាលពីថ្ងៃទី ០២ខែតុលា ឆ្នាំ២០២១ ឈ្មោះ លាន អាហ្វ្រីលគីនីន និងឈ្មោះ ព្រុំ សុភិន ជាម្ដាយបានទៅជួបពាណិជ្ជករម្នាក់ដើម្បីខ្ចីប្រាក់ចំនួន ៣៥ ០០០ ដុល្លារ ដោយព្រមព្រៀងគ្នាបង់ការប្រាក់ចំនួន ២,២ ភាគរយ ក្នុងមួយខែ រយៈពេល ១២ ខែ ហើយឈ្មោះ លាន អាហ្វ្រីលគីនីន បានចេញមូលប្បទានប័ត្រធនាគារ ព្រីនស៍ ម.ក ជាការទូទាត់សងប្រាក់ដើមវិញ ដោយកំណត់ថ្ងៃបើកប្រាក់គឺថ្ងៃទី ០២ខែតុលា ឆ្នាំ២០២២ ដោយក្នុងរយៈពេលនេះគាត់បានបង់កាប្រាក់១០ខែដែរ។

លុះដល់ថ្ងៃត្រូវសងប្រាក់គាត់មិនមានប្រាក់សងក៏សុំធ្វើកុងត្រាថ្មី ដោយគាត់ចេញមូលប្បទានប័ត្រធនាគារ វឌ្ឍនៈអាសុីចំកាត់ (ABA) លេខ១៤០២៥៦ មានទឹកប្រាក់ចំនួន ៣៥ ០០០ ដុល្លារ ចុះថ្ងៃទី ០២ខែតុលា ឆ្នាំ២០២១ ហើយចាប់ពីពេលនោះមកទាក់ទងឈ្មោះ លាន អាហ្វ្រីលគីនីន លែងបាន។
លុះដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២ ធនាគារវឌ្ឍនៈអាសុីចាំកាត់បានចេញលិខិតបញ្ជាក់អំពីមូលប្បទានប័ត្រលេខ ១៤០២៥៦ មានទឹកប្រាក់ ៣៥ ០០០ ដុល្លារ ជាមូលប្បទានប័ត្របញ្ជូនត្រឡប់ (គ្មានប្រាក់)។
ដោយសាអវត្តមានជនជាប់ចោទ មេធាវីតំណាងដើមបណ្ដឹងបានសំណូមពរឱ្យតុលាការ សម្រេចផ្ដន្ទាទោសជនជាប់ចោទតាមច្បាប់, ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទមកអនុវត្តទោសទាមទារប្រាក់ដើមចំនួន ៣៥ ០០០ ដុល្លារ និងជំងឺចិត្ត១មុឺនដុល្លារ។
ក្រោយបញ្ចប់សវនាការ ចៅក្រមជំនុំជំរះបានកំណត់យកថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


