Connect with us

សន្តិសុខសង្គម

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

បានផុស

នៅ

លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបង្ហោះសារច្រានចោលបន្ទាប់ពីមានគណនីហ្វេសប៊ុកផេកមួយចុះផ្សាយពីស្លាប់របស់កុមារីម្នាក់នៅភូមិកុមាររាជា ដោយបានគៀរគរឲ្យប្រជាពលរដ្ឋជួយជាថវិកាដើម្បីយកទិញក្ដារមឈូស។ បើតាមលោក ភួន ឈីម ការបង្ហោះផ្សព្វផ្សាយរកជំនួយនេះ គឺធ្វើឡើងដើម្បីតែផលប្រយោជន៍រកលុយផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈកុមារីរងគ្រោះកំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសំណេររបស់លោកអភិបាលស្រុកបានសរសេរបង្ហោះនៅលើទំព័រហ្វេសរបស់លោកកាលពីថ្ងៃទី២៧មីនាម្សិលមិញនេះថា «សូមជម្រាបជូនសាធារណ:ជនមេត្តាជ្រាបថា ផេកFacebookដែលបង្ហោះផ្សព្វផ្សាយរកជំនួយថាកុមារី រ័ត្ន​ គន្ធា​ ស្លាប់ មានអាស័យដ្ឋាននៅភូមិរយ៉ក ឃុំកុមារាជា ស្រុកបាទី មិនពិតទេ បច្ចុប្បន្ននាងកំពុងសម្រាកព្យាលនៅពេទ្យក្រុងភ្នំពេញទេ facebook នេះត្រូវជនអនាមិកហេកយកទៅប្រើដើម្បីគៀរគរកលុយផ្ទាល់ខ្លួន»។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការចាញ់បោកជនអនាមិកនេះបន្តទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកផេកមួយឈ្មោះ អ្នកគាំទ្រ អ្នកគ្រូ ណាលី បានបង្ហោះសារសុំជំនួយពីសប្បុរសជនដើម្បីបានលុយទិញក្ដារមឈូសឲ្យកុមារីរងគ្រោះដោយបានសរសេររៀបរាប់ថា «ទុក្ខជាន់លើទុក្ខវិនាទីចុងក្រោយនៃជីវិតហើយសូម្បីលុយទិញក្តារមឈូសក៏គ្មានដែរ បងប្អូនសូមជួយគាត់ផង ក្រគ្មាន​លុយ​ធ្វើបុណ្យទេ មកដល់ពេលនេះខ្ញុំរកជំនួយត្រឹមមឈូសអោយសព្វក្មួយស្រីខ្ងុំមិនបានទេ តើស្អែកត្រូវបូជាបែបមិចទៅ ពិតជាអាណិតណាស់ សូមបងប្អូនជួយជាមឈូសដល់គ្រួសារបងខ្ងុំផង ព្រោះគ្រួសារគាត់ពិតជា ក្រីក្រ និងខ្វះខាតខ្លាំងណាស់ ក្មួយស្រីខ្ងុំ ស្លាប់ដោយសារដុះសាច់ក្នុងខួរក្បាល សុំមឈូស១តម្លៃ ២០ម៉ឺន / ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ២៥ មិនា ២០២៤ ម៉ោង 3:06 នាទី R.i.P មានកុងWing 100185431 CHOUM AULAS។

បន្ទាប់ពីការបង្ហោះរបស់ម្ចាស់គណនីនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានវេរប្រាក់មួយចំនួនតាមគណនីធនាគារ វីង ដែលម្ចាស់គណនីហ្វេសប៊ុកនោះផ្ដល់ឲ្យ ដោយមិនបានសួរនាំឲ្យបានច្បាស់លាស់ជាមុន ដែលនេះជាការចាញ់ល្បិចនៃការបោកបញ្ឆោតរបស់ក្រុមទុចរិតទាំងនេះដើម្បីតែផលប្រយោជន៍ខ្លួនប៉ុណ្ណោះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម