សន្តិសុខសង្គម
៤ថ្ងៃនៃបុណ្យចូលឆ្នាំ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសទូទៅសរុប ៧៩ករណី ឃាត់ខ្លួន ១៥០នាក់
ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន ១៥០នាក់ នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

រយៈពេល ៤ថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការគ្រប់គ្រងបញ្ហាសន្តិសុខសង្គមទូទៅមានលក្ខណៈល្អប្រសើរ ពោលគឺពុំមានអ្វីប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធ្ងន់ធ្ងរគួរឱ្យបារម្ភនោះទេ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន ១៥០នាក់ ដែលបទល្មើសទូទៅទាំងនោះមានចរិតលក្ខណៈជាសភាពការណ៍សង្គមធម្មតាទូទៅប្រចាំថ្ងៃតែប៉ុណ្ណោះ។
បើតាមលោក ទូច សុខៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ងៃទីមួយ គឺថ្ងៃទី១៣ ខែមេសា សមត្ថកិច្ចក្នុងក្របខណ្ឌនៃក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសចំនួន ២៣ករណី ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន ៤៤នាក់។ ចំណែក នៅថ្ងៃទី១៤ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបានចំនួន ២៣ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ៥០នាក់។ ថ្ងៃទី១៥ ខែមេសា បង្ក្រាបបានចំនួន ១៩ករណីដោយឃាត់ខ្លួនមនុស្សចំនួន ៣៣នាក់ និងថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា បង្ក្រាបបាន ១៤ករណី ដោយបានឃាត់ខ្លួនមនុស្សចំនួន ២៧នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសទូទៅបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដោយសារសមត្ថកិច្ចបានរៀបចំផែនការការពារ ផែនការអន្តរាគមន៍ និងផែនការសង្គ្រោះយ៉ាងច្បាស់លាស់តាមគោលដៅនីមួយៗនៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនខ្មែរកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ លោក ទូច សុខៈ បានបញ្ជាក់ថា សមត្ថកិច្ចបានលះបង់កម្លាំងកាយចិត្ត ពេលវេលាពីក្រុមគ្រួសារប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសភាពការណ៍នៃសង្គមប្រចាំថ្ងៃ។ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសមានប្រសិទ្ធភាពរហូតដល់ ៩៩ភាគរយ។
ចំពោះករណីក្មេងទំនើងវិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ផងដែរថា មានសញ្ញាណល្អប្រសើរដែលយុវជន យុវតីខ្មែរមានស្មារតីជាខ្មែរ ចេះយោគយល់អធ្យាស្រ័យអត់ឱនឱ្យគ្នាទៅវិញទៅមក ទោះបីជាមានសកម្មភាពប្រមូលផ្តុំចូលរួមកម្សាន្តរីករាយ រាំ ជះទឹក និងប៉ាតម៉្សៅគ្នាទៅវិញទៅមកក្នុងតំបន់សង្ក្រាន្តនៅតាមបណ្តាខេត្តទូទាំងប្រទេសក្តី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា ប្រជាជនខ្មែរនឹងបន្តថែរក្សាស្មារតីខាងលើនេះបន្ថែមទៀត ដើម្បីចូលរួមថែរក្សាសន្តិសុខសង្គមកាន់តែល្អប្រសើរដោយរក្សាបាននូវស្មារតីសាមគ្គីភាព ភាតរភាព ទទួលខុសត្រូវ គុណធម៌ល្អ សីលធម៌ល្អ និងខិតខំប្រឹងប្រែងស្វែងរកចំណេះវិជ្ជា សមត្ថភាពជំនាញ ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


