សន្តិសុខសង្គម
ម្ចាស់ហាង ៨៨៨ នៅឆ្នេរអូរឈើទាលចេញមុខបំភ្លឺរឿងលក់ស្រាបៀរមួយកេស៧២ដុល្លារ
បន្ទាប់ពីមានការស្នើឲ្យមន្ត្រីជំនាញចុះពិនិត្យពីអាជ្ញាធររឿងលក់ស្រាបៀរមួយកេស៧២ដុល្លារ និងមុខម្ហូបដែលមានតម្លៃថ្លៃធ្វើឲ្យអតិថិជនមិនអាចទទួលយកបាននោះមក នៅយប់ថ្ងៃទី១២ ខែមិថុនា នេះ ម្ចាស់ហាង ៨៨៨ នៅឆ្នេរអូរឈើទាល បានចេញមុខមកបំភ្លឺចៀសវាងមានការយល់ច្រឡំ។

តាមការបកស្រាយរបស់ម្ចាស់ហាង ៨៨៨ បញ្ជាក់ថា ហាងរបស់គាត់មានមីនុយតារាងតម្លៃច្បាស់លាស់ក្នុងការបង្ហាញអោយអតិថិជនដែលមកទទួលទានពិសារអាហារពិនិត្យមើល មុនព្រមព្រៀងគ្នាក្នុងការបម្រើសេវាកម្មម្ហូបអាហារ។
ម្ចាស់ហាង ៨៨៨ បន្ថែមថា ករណីដែលអតិថិជនបង្ហោះពីការមិនពេញចិត្តនឹងតម្លៃនោះ គឺមុននឹងគាត់ហៅទទួលទាន គឺបានព្រមព្រៀងគ្នា រវាងអ្នកបម្រើសេវា និងអ្នកទទួលសេវាកម្មម្ហូបអាហាររួចហើយ ដោយមានបញ្ជាក់តម្លៃត្រឹមត្រូវ ទាំងស្រាបៀរ និងម្ហូប។ បើតាមម្ចាស់ហាង ចំពោះស្រាបៀរសម្រាប់គោលការណ៍ហាងពេលផឹកគ្រប់១កេះ គឺនឹងបញ្ចុះតម្លៃបន្ថែមអូតូ។

សូមជម្រាបថា យោងតាមខ្លឹមសារដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងថា «លាហើយហាង ៨៨៨ ឆ្នេរអូឈើទាល ស្រាបៀរហនុមាន១កេស ៧២ដុល្លារ ថ្លៃម្លេះ នេះខ្ញុំអ្នកនៅកំពង់សោមផង ថ្លៃដើម២០ដុល្លារ យកចំណេញពាក់កណ្ដាលមិនថាទេ តែនេះថ្លៃជាង KTV ទៀត ពេលសួរទៅចុះត្រឹម៥០ដុល្លារ មិត្តភក្ដិមកលេងពីភ្នំពេញថា ថ្ងៃក្រោយមកលេងទិញអាហារខ្លួនឯងអង្គុយលេងក្រោមដើមឈើវិញល្អជាង»។

បន្ទាប់ពីបានឃើញនូវការលើកឡើងបែបនេះ នៅរសៀលថ្ងៃទី១២មិថុនា នេះ គណនីហ្វេសប៊ុកឈ្មោះ ប្រជាជនខេត្តព្រះសីហនុ បានចោទជាសំនួរថា ម្ចាស់ហាង ៨៨៨ ជួយបកស្រាយឱ្យផង អ្នកកំពុងស្វាគមន៍ភ្ញៀវ ឬដេញភ្ញៀវឱ្យឈប់មក ?

តាមការលើកឡើងរបស់គណនីហ្វេសប៊ុក ប្រជាជនខេត្តព្រះសីហនុ ម្ចាស់ហាងនៅឆ្នេរអូរឈើទាល ពិតជាជួលក្នុងតម្លៃខ្ពស់មែន ប៉ុន្ដែមិនដល់ថ្នាក់ត្រូវលក់ថ្លៃខ្លាំងបែបនេះទេ រួមទាំងម្ហូបផ្សេងៗទៀតផងដែរ។ ជាសិទ្ធសេរីភាពក្នុងការដាក់តម្លៃ ប៉ុន្ដែមិនអាចហួសហេតុពេកទេ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់