សន្តិសុខសង្គម
ម្ចាស់ហាងមួយនៅឆ្នេរអូរឈើទាលលក់ស្រាបៀរមួយកេស៧២ដុល្លារ អាជ្ញាធរខេត្តឲ្យជំនាញពិនិត្យ
អាជ្ញាធរខេត្តព្រះសីហនុ ឲ្យម្ចាស់ហាងលក់ដូរមួយនៅឆ្នេរអូឈើទាល ឈ្មោះ ៨៨៨ ចេញមុខស្រាយ បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយលើកឡើងពីការមិនពេញចិត្តនឹងតម្លៃមុខម្ហូប និងស្រាបៀរថ្លៃមិនអាចទទួលយកបាន។ ជាមួយគ្នានេះ អាជ្ញាធរក៏ស្នើឲ្យមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តជួយពិនិត្យ។

យោងតាមខ្លឹមសារដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងថា «លាហើយហាង ៨៨៨ ឆ្នេរអូឈើទាល ស្រាបៀរហនុមាន១កេស ៧២ដុល្លារ ថ្លៃម្លេះ នេះខ្ញុំអ្នកនៅកំពង់សោមផង ថ្លៃដើម២០ដុល្លារ យកចំណេញពាក់កណ្ដាលមិនថាទេ តែនេះថ្លៃជាង KTV ទៀត ពេលសួរទៅចុះត្រឹម៥០ដុល្លារ មិត្តភក្ដិមកលេងពីភ្នំពេញថា ថ្ងៃក្រោយមកលេងទិញអាហារខ្លួនឯងអង្គុយលេងក្រោមដើមឈើវិញល្អជាង»។
បន្ទាប់ពីបានឃើញនូវការលើកឡើងបែបនេះ នៅរសៀលថ្ងៃទី១២មិថុនា នេះ គណនីហ្វេសប៊ុកឈ្មោះ ប្រជាជនខេត្តព្រះសីហនុ បានចោទជាសំនួរថា ម្ចាស់ហាង ៨៨៨ ជួយបកស្រាយឱ្យផង អ្នកកំពុងស្វាគមន៍ភ្ញៀវ ឬដេញភ្ញៀវឱ្យឈប់មក ?

តាមការលើកឡើងរបស់គណនីហ្វេសប៊ុក ប្រជាជនខេត្តព្រះសីហនុ ម្ចាស់ហាងនៅឆ្នេរអូរឈើទាល ពិតជាជួលក្នុងតម្លៃខ្ពស់មែន ប៉ុន្ដែមិនដល់ថ្នាក់ត្រូវលក់ថ្លៃខ្លាំងបែបនេះទេ រួមទាំងម្ហូបផ្សេងៗទៀតផងដែរ។ ជាសិទ្ធសេរីភាពក្នុងការដាក់តម្លៃ ប៉ុន្ដែមិនអាចហួសហេតុពេកទេ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


