សន្តិសុខសង្គម
អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ
អ្នកឧកញ៉ា ជា រតនា បានគាំទ្រចំពោះការរិះគន់ទៅលើបុគ្គលជាឧកញ៉ាដែលបានប្រព្រឹត្តទង្វើខុសច្បាប់ហើយត្រូវបានច្បាប់កាត់ទោសតែស្នើសុំមហាជនបញ្ឈប់ការរិះគន់ទៅលើគោរមងារដែលផ្តល់ដោយអង្គព្រះមហាក្សត្រ។

ការលើកឡើងរបស់អ្នកឧកញ៉ារូបនេះធ្វើឡើងបន្ទាប់ពីមានមហាជនបានរិះគន់គោរមងារឧកញ៉ា ពិសេសរិះគន់ទៅលើអតីតឧកញ៉ា ស្រី ស៊ីណា ដែលជាឃាតកបាញ់សម្លាប់ពីរនាក់គូរដណ្តឹងស្លាប់នៅក្នុងបុរីប៉េងហួតកាលពីថ្មីៗកន្លងទៅនេះ។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅក្រៅពិធីជួបជុំជនពិការកំបុតដៃទាំងពីរនៅទូទាំងប្រទេសកាលពីថ្ងៃទី២២មិថុនា អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានលើកឡើងថា «ជាការពិតទៅមាសអត់ដែរក្លាយជាកាឡៃទេ ហើយកាឡៃក៏មិនអាចក្លាយជាមាសបានដែរ ហើយសកម្មភាពទាំងអស់ក៏មិនអាចប៉ះពាល់ទៅដល់គោរមងារដែរ គោរមងារផ្សេងបុគ្គលផ្សេងអត់ដែលមានគោរមងារណាទៅប្រព្រឹត្តអំពើមិនល្អទេ មានតែបុគ្គទេដែលប្រព្រឹត្តមិនល្អ។ អីចឹងចំពោះអ្នកដែលមិនត្រិះរិះពិចារណាសូមកុំមានការយល់ច្រឡំ ការយល់ច្រឡំទៅលើគោរមងារវាពាក់ព័ន្ធដល់ថ្នាក់ដឹកនាំរហូតដល់អង្គព្រះមហាក្សក្រ ដែលលោកអត់បានដឹងអ្វីទេ។ ត្រូវយល់ថា ស្អីទៅឧកញ៉ា ស្អីទៅបុគ្គល និងគោរមងារជាស្អី»។

អ្នកឧកញ៉បានបន្តថា បុគ្គលគ្រប់រូបមិនមែនតែឧកញ៉ា អ្នកនយោបាយ ឬប្រជាពលរដ្ឋសាមញ្ញ កាលណាធ្វើអ្វីមួយខុសទៅនឹងច្បាប់ប្រទេសជាតិ ច្បាប់ត្រូវចាត់ចែងហើយចំពោះបុគ្គលទទួលបានគោរមងារជាអ្នកធ្វើសកម្មភាពមិនមែនគោរមងារចេញទៅធ្វើទេដោយសារតែមានការយល់ច្រឡំទើបមានការប៉ាតណាប៉ាតណី។ អ្នកឧកញ៉ាបានបន្តទៀតថាប៉ុន្តែការរិះគន់ពីមហាជនក៏បង្ហាញថា មិនអាក្រក់ទាំងអស់ទេក៏បង្ហាញចំណុចល្អដែរ គឺសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់ទិសទី គ្រប់សព្វបែបយ៉ាងគ្រាន់តែថារាល់ការបញ្ចេញមតិទាំងអស់នោះមានការថ្លឹងថ្លែង
ចៀសវាងកុំឱ្យប៉ះពាល់ដល់គោរមងារព្រោះថា ឧកញ៉ាឥឡូវក៏មានសមាគមឧកញ៉ាដែរ ហើយសមាគមក៏បានរៀបចំចាត់ចែងដើម្បីបង្ហាញឱ្យកាន់តែច្បាស់ និងកាន់តែមានកិត្តិយសទៅលើគោរមងារឧកញ៉ាមិនមែនទៅលើបុគ្គលទេកុំមានការយល់ច្រឡំ។
អ្នកឧកញ៉ាបានឧទារណ៍មកបញ្ជាក់ថា ដូចជាករណីបុគ្គលម្នាក់ក្លាយជាឃាតកថ្មីៗនេះ មិនមែនគោរមងារឱ្យទៅធ្វើជាឃាតកទេ គឺបុគ្គលទេជាអ្នកប្រព្រឹត្ត គ្រាន់តែបុគ្គលនោះទទួលបានគោរមងារហើយច្បាប់បានចាត់ចែងក្រោយពេលមានសកម្មភាពហើយបានដកគោរមងារ។
អ្នកឧកញ៉ាបានបញ្ជាក់ថា «សម្រាប់ខ្ញុំឧកញ្ញ៉ាដែលបានធ្វើការងារបានល្អ គឺអូខេតែសម្រាប់អស់លោកដែលទទួលបានគោរមងារហើយទៅធ្វើអ្វីវាជារឿងរបស់លោក តែច្បាប់ក៏ទៅតាមហ្នឹងដែរ។ ទាក់ទងទៅលើគោរមងារ ខ្ញុំមានការមិនសប្បាយចិត្តដែរ ព្រោះថាគោរមងារមិនមែនជារឿងធម្មតាទេ ប៉ុន្តែបើគេម៉ាក់ងាយទៅដល់បុគ្គលវាជារឿងដែលបុគ្គលបន្ទាបបន្ថោកខ្លួនឯងឱ្យថោកអីចឹងអត់មានការពាក់ព័ន្ធមកលើយើងទេ»៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?