សន្តិសុខសង្គម
កម្លាំងខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករា ចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ប្រភេទជល់មាន់អនឡាញ និងបៀក្រាត ជាដើម ដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់ឱ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង ទីតាំងល្បែងស៊ីសងនៅចំណុចផ្ទះលេខ៣១Eoz ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថា ទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៨នាក់នៅវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសង មានដូចជា កំព្យូទ័រ ០៦គ្រឿង ទូទស្សន៍ ០២គ្រឿង។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំយកមនុស្សប្រុសស្រីចំនួន០៨នាក់ នឹងវត្ថុតាង យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

គួររំលឹកផងដែរគួររំលឹកថាកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ មិនត្រូវឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានខ្លាំង ដើម្បីឈានទៅលុបបំបាត់ឱ្យអស់៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


