សន្តិសុខសង្គម
គម្រោងផ្លាស់ប្ដូរប្រព័ន្ធលូបង្ហូរទឹកក្នុងខណ្ឌមានជ័យកំពុងដំណើរការដើម្បីបញ្ចៀសការជន់លិចក្នុងមូលដ្ឋាន
គម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិជាប្រព័ន្ធលូបង្ហូរទឹកមុខកាត់ធំៗ ចន្លោះពី១ម៉ែត្រកន្លះ ដល់៤ម៉ែត្រ បាននិងកំពុងដំណើរការជួសជុល និងស្ថាបនា ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី២ នៃមូលដ្ឋានខណ្ឌមានជ័យ ដើម្បីធានាឈានទៅការកាត់បន្ថយការលិចលង់កម្រិតខ្ពស់នៅតំបន់ និងក្នុងរាជធានីភ្នំពេញ ។

លោក អ៊ុម ហ៊ុនឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ បានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍អាទិភាពចំនួន៤ ដែលជាគម្រោងថ្នាក់ជាតិ បានកំពុងដំណើរការដោយការកាយផ្លូវ និងប្រព័ន្ធលូចាស់ៗចេញ ហើយជំនួសមកវិញដោយប្រព័ន្ធលូភ្លោះធំៗមានមុខកាត់រហូតដល់៤ម៉ែត្រ សម្រាប់ជួយរំដោះទឹកនៅរដូវវស្សា រួមជាមួយការស្ថាបនាផ្លូវបេតុងថ្មីក្រាលពីលើផងដែរ។
លោកចៅសង្កាត់បន្តបានប្រាប់ថា គម្រោងអភិវឌ្ឍថ្នាក់ជាតិ ១គម្រោង ក៏កំពុងដំណើរអនុវត្តទន្ទឹមគ្នាផងដែរ ដែលជាប្រព័ន្ធរំដោះទឹកមេដ៏ធំក្នុងមូលដ្ឋានរបស់លោក ដែលសម្រាប់ទទួលទឹកពីបណ្តាភូមិឋានពលរដ្ឋជាច្រើន ឆ្លងកាន់ប្រព័ន្ធលូមេមួយនេះ រួចបន្តហូរចូលទៅក្នុងប្រឡាយទឹកបឹងទំពន់ ដែលជាប្រឡាយធំ ។

បងប្អូនប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលរាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋាន បានគិតគូរក្នុងការជួសជុលកែលម្អរដងផ្លូវ ពិសេសប្រព័ន្ធលូបង្ហូរទឹក ដែលជាចរន្តទឹកដ៏សំខាន់ បញ្ចៀសបានពីការលិចលង់ផ្ទះសម្បែង និងភូមិរបស់ពួកគាត់ទាំងអស់គ្នា ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំខាងមុខ ។ រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយះពេល៥ឆ្នាំ ហើយបច្ចុប្បន្នគម្រោងចំនួន១៣បាននឹងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។

សូមបញ្ជាក់ផងដែរ គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ទាំង១៣នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពន់ និងតំបន់ផ្សារដើមគរ ៕
អត្ថបទ៖ សុភា






-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា