សន្តិសុខសង្គម
បាក់ដងសន្ទូចរថយន្តស្ទូចដែកសង្កត់លើកម្មករម្នាក់ របួសធ្ងន់
បុរសជាកម្មករម្នាក់ ខណៈបញ្ជារថយន្តស្ទូចលើកដែកដាក់លើរថយន្ត ស្រាប់តែបាក់ដងសន្ទូចសង្កត់ពីលើ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ០៥ នាទីព្រឹក ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ឌិន ដូ ភេទប្រុស អាយុ ៣១ ឆ្នាំ រងរបួសបាក់ឆ្អឹងជំនីខាងស្ដាំ និងបាក់ដៃខាងឆ្វេង មានទីលំនៅរស់នៅភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បានបើករថយន្តស្ទូចចូលទៅក្នុងរោងចក្រដែកមួយកន្លែង ដើម្បីស្ទូចដែក(ដែកឆ្អឹងចាក់បេតុង) ដាក់លើរថយន្ត ខណៈកំពុងស្ទូចស្រាប់តែបាក់ដងសន្ទូចមកសង្កត់បណ្តាលឲ្យរងរបួសបាក់ឆ្អឹងជំនីខាងស្ដាំ និងបាក់ដៃខាងឆ្វេង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


