សន្តិសុខសង្គម
បាក់រណ្ដៅជីករ៉ែត្បូងសង្កត់កម្មករម្នាក់របួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ
កម្មករជីករ៉ែត្បូងម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារបាក់រណ្ដៅដីដែលពួកគេបានជីករុករករ៉ែត្បូងខុសច្បាប់។ ជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី។

កម្មកររងរបួសធ្ងន់ធ្ងរមានឈ្មោះ កុសល ត្វាន់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅភូមិកាចក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
ប្រភពពីស្រុកបរកែវ បានឲ្យដឹងថា ថ្មីៗនេះមានកុងសែពីរនាក់ឈ្មោះ ដាំ និងឈ្មោះ ចយ បានទៅបំផុសឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិច ចារ៉ាយដែលមានជីវភាពខ្វះខាតឲ្យចូលទៅជីករុករករ៉ែត្បូងដែលមិនស្របច្បាប់ នៅចំណុចអូរយ៉ាវក្នុងភូមិសាស្ត្រស្រុកបរកែវ ដើម្បីលក់ឲ្យពួកខ្លួន។

ពេលធ្វើសកម្មភាពជីកដីចុះបានជម្រៅប្រហែលជាង ៥ម៉ែត្រ ដីក៏សើមផងនោះ បណ្ដាលឲ្យបាក់ស្រុតចុះសង្កត់កម្មករម្នាក់ស្ទើរស្លាប់ស្ទើររស់នៅក្នុងរណ្ដៅនោះ តែសំណាងល្អ បានកម្មករផ្សេងទៀតរួមគ្នាកាយអាចម៌ដីមួយសន្ទុះទើបរំដោះបានជនរងគ្រោះមកវិញ រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ដែលនៅជិតទីនោះ ឲ្យជួយព្យាបាលសង្គ្រោះទាន់ពេល។ បុរសរងគ្រោះបានប្រាប់ថា នៅឈឺមួយចំហៀងខ្លួន និងឈឺក្នុងទ្រូង មិនទាន់ជាទាំងស្រុងនៅឡើយទេ។

គួរកត់សម្គាល់ដែរថា ប៉ុន្មានខែកន្លងមកនេះ ក្រុមកុងសែ ដែលទិញត្បូងមួយចំនួននៅខេត្តរតនគិរី តែងតែបំផុសប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឲ្យលួចជីករុករករ៉ែត្បូងខុសច្បាប់ នៅក្នុងស្រុកបរកែវដើម្បីលក់ឲ្យពួកគេយកទៅច្នៃលក់ធ្វើអាជីវកម្ម។ ស្របពេលនោះក៏មានកម្មករមួយចំនួនបានស្លាប់បាត់បង់ជីវិត ដោយសារបាក់ស្រុតរណ្ដៅរ៉ែត្បូងនោះជារើយៗ ជាក់ស្ដែងករណីដូចខាងលើនេះជាដើម។
ទាក់ទិនបញ្ហាខាងលើនេះ លោក អ៊ុង ហួរ ប្រធានមន្ទីរ៉ែ និងថាមពលខេត្តរតនគិរី កម្ពុជាថ្មី មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៤តុលានេះ៕
អត្ថបទ៖ វុទ្ធឦសាន


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


