សន្តិសុខសង្គម
មេប៉ូលីសក្រុងអះអាង មន្រ្តីចរាចរណ៍លាក់ខ្លួន (នាងពួន) បោះដៃតាមគោលដៅស្តុប លុបបំបាត់ស្ទើរទាំងស្រុង
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងថា ចំពោះមន្រ្តីនគរបាលចរាចរណ៍ដែលពួនឬលាក់ខ្លួន (ដែលហៅថានាងពួន) តាមគោលដៅស្តុប ដើម្បីបោះដៃចាប់ផាកពិន័យអ្នកបើកបរ លោកបានហៅមកដាក់វិន័យនិងណែនាំ ហើយមកដល់ពេលនេះលុបបំបាត់បានស្ទើរទាំងស្រុង។


ក្រៅពីអះអាងលុបបំបាត់មន្រ្តីនគរបាលចរាចរណ៍ ដែលលួចពួនស្ទាក់ចាប់ផាកពិន័យអ្នកបើកបរតាមគោលដៅភ្លើងស្តុប លោកជួន ណារិន្ទ ប្រកាសនឹងដាក់ពិន័យតាមច្បាប់ដោយមិនលើកលែង លើការអនុវត្តខុសរបស់មន្ត្រីចរាចរណ៍នៅតាមដងផ្លូវ ឬតាមស្តុបជាដើម។
យ៉ាងណាមិញ ស្នងការនគរបាលរាជធានីភ្នំពេញក៏ទទួលស្គាល់បញ្ហានៃការអនុវត្តខុសពីសំណាក់មន្ត្រីនគរបាលចរាចរណ៍នៅតែកើតមានខ្លះ ឬអាចនិយាយបានថា មួយចំនួនតូចប៉ុណ្ណោះ ដែលនៅមានការអនុវត្តបំពាន ធ្វើឱ្យមានការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។ ប៉ុន្តែចំពោះការអនុវត្តខុសពីគោលការណ៍ច្បាប់នេះ លោកមិនបានបណ្តែតបណ្តោយឱ្យមន្ត្រីដែលអនុវត្តខុសបានរួចខ្លួននោះឡើយ ពោលគឺនឹងដាក់បទពិន័យយ៉ាងតឹងរឹងលើមន្ត្រីរូបនោះ តាមកំហុសដែលបានប្រព្រឹត្តិ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏អរគុណការសហការបស់ប្រជាពលរដ្ឋ ដែលតែងតែរាយការណ៍មកជាប់ជាប្រចាំពីទង្វើរបស់មន្រ្តីចរាចរណ៍ដែលអនុវត្តខុស៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


