សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកបកប្រែភាសាម្នាក់ ក្រោយឆក់ខ្សែក មិនបានសម្រេច
ជនស្ស័យម្នាក់ដែលមានមុខរបរជាអ្នកបកប្រែភាសាវៀតណាម ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនរួចប្រគល់ឲ្យកម្លាំងនគរបាលសង្កាត់ចោមចៅទី១ ដើម្បីអនុវត្តច្បាប់ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់តែមិនសម្រេច។

ការឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចតាមបណ្តោយផ្លូវ២០០៤ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុង ឆៃរតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាវៀតណាម ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឯក តូច ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិធ្លក ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
សម្ភារដែលជនសង្ស័យឆក់នោះ ខ្សែកមាស ១ខ្សែ ទម្ងន់ប្រហែល៥ជី។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុខ្លួនបានជិះម៉ូតូកង់បីជាមួយប្តី និងកូនស្រីតូចម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KJ 8708 ធ្វេីដំណេីរមកពីក្រោយបានធ្វេីសកម្មភាពឆក់ទាញយកខ្សែកពីខ្លួន តែខ្លួនដឹកទាន់ក៏ស្រវ៉ាទាញមកវិញបណ្តាលឲ្យដាច់ជាកំណាត់ៗ និងធ្វេីឲ្យជនសង្ស័យដួលម៉ូតូ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏នាំគ្នាំឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


