សន្តិសុខសង្គម
ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវរងវិន័យការងារពីឧត្ដមក្រុមព្រឹក្សាវិន័យនៃអង្គចៅក្រម ពាក់ព័ន្ធការចេញដីការដោះលែងទណ្ឌិតម្នាក់ពីបទ ឃាតកម្ម
លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានក្រុមព្រឹក្សាវិន័យនៃឧត្ដមក្រុមព្រឹក្សានៃអង្គចៅក្រម ប្រកាសពីវិន័យការងារ ក្រោយចេញដីការដោះលែងទណ្ឌិតម្នាក់ ពាក់ព័ន្ធករណីឃាត់កម្ម ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១១ឆ្នាំ។

ការប្រកាសពីវិន័យការងារលើលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវនេះ ធ្វើឡើងបន្ទាប់ពីក្រុមព្រឹក្សាវិន័យនៃឧត្ដមក្រុមព្រឹក្សាវិន័យនៃអង្គចៅក្រម បានបើកកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លើសំណុំរឿងវិន័យតាមលិខិតលេខ ១២៨២ កយ.អគ្គា/២៤ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។
តាមការប្រកាសរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោកជំទាវ ពេជ ម៉ារ៉ែន បានចេញដីការសម្រេចដោះលែងដោយមានលក្ខខណ្ឌលេខ ០៦/២០២៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរលេខ ៩២ ក្រII ណ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ ឃាតកម្ម។
ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រម យល់ឃើញថា ការសម្រេចដោះលែងទណ្ឌិតដែលជាប់ទោសពីបទឃាតកម្មនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បញ្ជាក់ថា ជនដែលត្រូវបានប្រធានសាលាដំបូងខេត្តតាកែវ ដោះលែងនេះ មិនមែនជា ជនជាប់ឃុំបណ្តោះអាសន្ននោះទេ ប៉ុន្តែ គឺជាទណ្ឌិតដែលកំពុងអនុវត្តទោសឧក្រិដ្ឋ ពីបទ ឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់តុលាការ ហើយប្រសិនបើមានមូលហេតុចាំបាច់នៃការដោះលែង ដោយផ្អែកលើគោលការណ៍មនុស្សធម៌ណាមួយ ក៏មិនមែនជាសមត្ថកិច្ចរបស់តុលាការដែរ ប៉ុន្តែ គឺជាបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឱ្យទណ្ឌិតណាមួយនៅពេលណាក៏បាន ដោយផ្អែកតាមមាត្រា ៧៧ នៃច្បាប់ស្តីពីពន្ធនាគារ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


